ព្រីម លីហ្សា ​ស្ទើរ​ទប់​ទឹកភ្នែក​មិន​បាន ​ពេល​ជួប​ក្មេង​ស្រី​ ឪពុកម្ដាយ​បោះបង់​ចោល

សិល្បៈ ៖ ​មួយរយៈពេល​នេះ​ តារា​សម្ដែង​ល្បី​ឈ្មោះ​កញ្ញា​ ព្រីម លីហ្សា ​បាន​បង្ហាញ​សកម្មភាព​ ជួយ​សង្គម​ញឹកញាប់​ ជា​ពិសេស​ គឺ​យុទ្ធនាការ​ជួយ ​ដល់​ក្មេងកំព្រា​។ ជាក់ស្ដែង​ថ្មី​ៗ​ ក្រៅ​ពី​កញ្ញា​ បាន​ចូល​រួម ​ក្នុង​កម្មវិធី​ដេញ​ថ្លៃ​សំលៀកបំពាក់​នៅ​ប្រទេស​វៀតណាម​ ដើម្បី​រក​ថវិកា​ជួយ​ក្មេងកំព្រា​ទូទាំង​ពិភពលោក​ និង​ក្មេងកំព្រា​ខ្មែរ កញ្ញា​ក៏​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​មួយ​ពាន់​ដុល្លារ​ឧបត្ថម្ភ​ដល់​កម្មវិធី​មនុស្ស​ធម៌​នេះ​ផង​ដែរ​។ ជា​ថ្មី​នេះ​បន្ទាប់​ពី​នាង​បាន​ជួប​ទារិកា​ម្នាក់​ត្រូវ​ឪពុកម្ដាយ​​យក​ទៅ​បោះបង់​ចោល ​ព្រីម ​លីហ្សា​ បាន​ចេញ​សារ​​បង្ហាញ​ពី​ការ​អាណិត​នៅ​ក្នុង​ហ្វេសប៊ុក ​និង​បញ្ជាក់​ប្រាប់ Kqube.net ​ថា​ពេល​ឃើញ​រូបភាព​បែប​នេះ​នាង​ស្ទើរ​ទឹក​ភ្នែក​មិន​បាន​។15171035_1341121695900999_3626972090985790718_n

15171198_1341121699234332_5869638243230428725_n

15181277_1341121839234318_6242446588970802190_n

15181461_1341121715900997_723972308453321830_n
​ខាងក្រោម​នេះ​គឺ​ជា​សារ​ របស់​តារា​សម្ដែង​កញ្ញា ​ព្រីម លីហ្សា ​ដែល​ Kqube.net បាន​ចំលង​មក​ទាំង​ស្រុង​ “លើក​មុន​ជា​ក្មេង​ប្រុស​ដែល​ត្រូវ​ម្ដាយ​ឪពុក​បោះបង់​ចោល​ ឥឡូវ​ជា​ក្មេង​ស្រី​ត្រូវ​ឪពុក​ម្ដាយ​បោះបង់​ចោល​ដូចគ្នា​ នាង​ខ្ញុំ​សូម​ចូល​រួម​ចំណែក​ ផ្ដល់​ភាព​កក់ក្ដៅ​អោយ​ទៅ​ក្មេង​ស្រី​ដ៏​កម្សត់​ម្នាក់​នេះ ​ហើយ​នេះ​ជា​ទឹកចិត្ត​បន្តិច​បន្តួច​ពី​ក្រុម​គ្រួសារ​នាង​ខ្ញុំ​អោយ​ទៅ​ក្មេង​ស្រី​ដ៏​កម្សត់​ម្នាក់​នេះ​ ក្មេង​ស្រី​ម្នាក់​ដែល​ធំធាត់​ឡើង​ដោយ​មិន​បាន​ទទួល​ភាព​កក់ក្ដៅ​ពី​ឪពុក​ម្ដាយ ​អារម្មណ៍​មួយ​នេះ​ពិត​ជា​ពិបាក​ទទួល​យក​ណាស់​ នៅ​មានក្មេង​ៗ​ខ្វះខាត​ និង​ក្រីក្រ​ជា​ច្រើន​ទៀត​នៅ​ប្រទេស​ខ្មែរ​យើង​ ខ្ញុំ​នឹង​ខំប្រឹង​ជួយ​ឲ្យ​អស់​ពី​សមត្ថភាព​”។15181495_1341121805900988_3565548801860647493_n

15193571_1341121975900971_3932797184056584873_n
កញ្ញា ​ព្រីម លីហ្សា ​បាន​ផ្ដល់​បទសម្ភាសន៍​ជា​មួយ​ Kqube.net ​បន្ត​ថា កញ្ញា​ពិត​ជា​មាន​អារម្មណ៍​អាណិត​ក្មេង​ស្រី​ដែល​ឪពុក​ម្ដាយ​យក​មក​បោះបង់​ខាងលើ​នេះ​ខ្លាំង​ណាស់ ​ព្រោះ​គាត់​គ្មាន​កំហុស ហើយ​ក៏​មិនទាន់​ដឹង​អី​ដែរ​ មិន​គួរ​ឪពុក​ម្ដាយ​បង្កើត​គាត់​មក​ហើយ​​មិន​ទទួល​ខុសត្រូវ​លើ​គាត់​ដូច្នេះ​ទេ​។ កញ្ញា​បន្ត​ថា ​ពេល​នេះ​គាត់​មាន​បុណ្យ​វាសនា​រួច​ផុត​សេចក្ដី​ស្លាប់​ត្រូវ​គេ​បាន​ឃើញ​ និង​រើស​យក​គាត់​មក​ចិញ្ចឹម ​ប៉ុន្តែ​នៅ​ពេល​គាត់​ធំ​ឡើង​ បាន​ដឹង​ពី​អតីតកាល​នេះ តើ​អារម្មណ៍​របស់​គាត់​ពិបាក​ទទួល​យក​យ៉ាងណា ?

15267555_1341121865900982_4422737462491990968_n

brimliza5-681x486
​ព្រីម ​លីហ្សា ​បន្ត​ថា ​ជា​ចំណែក​ជួយ​ជ្រោមជ្រែង​ និង​ផ្ដល់​ភាព​កក់ក្ដៅ​ចំពោះ​ក្មេង​ៗ​កំព្រា​ ជា​ពិសេស​ក្មេង​ដែល​ឪពុក​ម្ដាយ​បោះបង់​ចោល​ នាង​សូម​ផ្ដល់​នូវ​ភាព​កក់ក្ដៅ ​ដែល​មាន​ទាំង​ការ​ស្រឡាញ់ ​និង​ការ​ផ្ដល់​នូវ​ថវិកា​តាម​លទ្ធភាព​ដែល​ខ្លួន​មាន​ ដើម្បី​រួម​ចំណែក​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ពួក​គាត់​ដែល​កើត​មាន​រឿង​គួរ​ឲ្យ​ខ្លោចផ្សា​ក្នុង​ជីវិត​ទាំង​អស់​នេះ៕

Source៖ KBN.Live.com​