កណ្តុមឆែប ទៅរួចដែរ! លក់មិនសូវដាច់​ យក​រូប​តួ​សិច​ស្រី​លេខ​១ជប៉ុន​ ដាក់​លើ​កាត​ លក់​ភ្លាម ​អស់​ភ្លាម!

កាតសម្រាប់ប្រើប្រាស់រថភ្លើងក្រោមដី ដែលមានភ្ជាប់ជាមួយ រូបតារាសិចស្រីដ៏ល្បី ប្រមាណរាប់មឺុនកាត ត្រូវបានលក់ដាច់អស់គ្មានសល់ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលដាក់លក់ដោយក្រុមហ៊ុន ដែលមានមូលដ្ឋាននៅតៃវ៉ាន់មួយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ គេហទំព័រព័ត៌មាន Focus Taiwan។
ebaef43e25d95ae87ef1714c7e5393ae-640x402
កាត EasyCard (កាតសម្រាប់ប្រើប្រាស់ផ្លូវរថភ្លើងក្រោមដី) ដែលមានចំនួនប្រមាណ១៥០០០កាតនេះ ត្រូវបានគ្របពីលើជិតឈឹង ដោយរូបភាពរបស់អ្នកនាង Yui Hatano ជាពិសេសកាតនេះមានតម្លៃដល់ទៅ៥០០ដុល្លារ ហើយវាត្រូវបានលក់អស់ក្នុងរយៈពេល ត្រឹមតែបួនម៉ោងប៉ុណ្ណោះ។15268062_1351786958167806_3868315195731364875_n
កាតដ៏ពិសេសនេះ ត្រូវបានបែងចែកជាពីរប្រភេទ គឺមួយមានរូបអ្នកនាង Hatano ពាក់រ៉ូបពណ៌ខ្មៅ ដែលគេឲ្យឈ្មោះថា “Demons” និងមួយទៀតមានឈ្មោះថា “Angels” ដោយនាងបានពាក់រ៉ូបពណ៌ស ហើយប្រាក់មួយផ្នែក ដែលបានមកពីការលក់កាត នឹងត្រូវបរិច្ចាគទៅឲ្យអង្គការសប្បុរសធម៌៕
15401155_1351787001501135_6573547958667667620_n