មិនទុកលោកធ្វើបុណ្យ យកលោកធ្វើប្តី សង្ឃចិត្តអប្រិយ ឆាន់ស្រីរហូតមានកូន


ស្ត្រីម្នាក់បានប្តឹងប៉ូលិសខេត្តកានបុរី ពីបទមានព្រះសង្ឃមួយអង្គ បាននិមន្តមកឆាន់កូនស្រីរបស់គាត់ រហូតមានផ្ទៃពោះ រហូតមានកូនអាយុ ៤ ខែទៅហើយ ។
ពេលនេះលោកសង្ឃអង្គនោះ នៅមិនទាន់ផ្សឹកនៅឡើយ និង នៅតែមកសិងក្នុងផ្ទះជាមួយកូនស្រីគាត់រហូត ។ ប៉ូលិសបានឆ្មក់ទៅឃើញទ្វារបិទស្ងាត់ច្រៀប ក៏បានទម្លាយទ្វារចូលទៅ ឃើញលោកសង្ឃអង្គនោះ នៅជាមួយក្មេងស្រីម្នាក់ដែលជាគូស្នេហ៍ខុសវិន័យ ។
លោកសង្ឃឃ្លានតណ្ហាអង្គនោះ នាម អាសាសិរិធរោ ព្រះជន្ម ២៩ វស្សា ឯស្រីស្នេហ៍លោកសង្ឃឈ្មោះ ឆនិដា អាយុ ២០ ឆ្នាំ ចង់ស្គាល់រសជាតិលោកសង្ឃ មិនគិតថា ប្រុសៗម៉ាគគក ម៉េចមិនទុកលោកធ្វើបុណ្យ បែរជាមានចិត្តព្រើល ហុចខ្លួនទាំងនៅក្មេងប្រគេនឱ្យលោកឆាន់លេង…!!
មិនតែប៉ុណ្ណោះ ប៉ូលិសនៅបានប្រទះឃើញមានឧបករណ៍សេពគ្រឿងញៀនមួយចំនួនទៀត ។ នាង ឆនិដា បានសារភាពប្រាប់ប៉ូលិសថា «ខ្លួនបានរស់នៅជាមួយលោកបង អាសាសិរិធរោ ដូចប្តីប្រពន្ធទៅហើយ រហូតមានកូនអាយុ ៤ ខែ ហើយបានឆ្លើយដោះសាថា ឧបករណ៍សេពគ្រឿងញៀននោះ ជារបស់មិត្តភក្តិយកមកផ្ញើទុកទេ» ។ ប៉ុន្តែទោះយ៉ាងណា ប៉ូលិសបានពិនិត្តទឹកនោមទាំងលោកសង្ឃ និង នាង ឆនិដា ឃើញពណ៌ស្វាយ បញ្ជាក់ថាជាអ្នកសេពគ្រឿងញៀន ។
នៅមានទៀត ប្រទះឃើញទូរស័ព្ទរបស់លោកសង្ឃបរាជិកនេះ ២០ គ្រឿង អត្តសញ្ញាណប័ណ្ណប្រជាជនជាច្រើនសន្លឹក និង ទ្រព្យសម្បត្តិមួយចំនួន ដែលប៉ូលិសសង្ស័យថា មានពាក់ព័ន្ធនឹងការលួចទ្រព្យគេ… ៕ប្រភព៖matenak.com