ពួក​បិសាចអត់ឃ្លាន! គ្រាន់តែឃើញស្រីចាប់អូស​​ទៅ…

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង០​៦ ​និង​៣០​នាទី​យប់ថ្ងៃ​ទី​២៦ ធ្នូ ស្ថិតនៅ​ចំណុច​អូរ​ខាងកើត​​ភូមិ​ស្រែ ឃុំ​សាលា​វិស័យ ស្រុក​ប្រា​សាទ​បល្ល័ង្ក ​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៦២​ប្រហែល​១​គីឡូម៉ែត្រ ​កើតមាន​​ករណីបុរស ៣នាក់​ចាប់​​រំលោភ​​ស្ត្រី​អាយុ​៣២​​ឆ្នាំម្នាក់​ ពេល​ដែល​នាង​បាន​ចេញ​ ទៅ​តាម​ប្តី​នៅ​ចាំចម្ការ​ ។

ក្រោយ​កើត​​​ហេតុ ជនសង្ស័យ​ ២នាក់​ត្រូវ​សមត្ត​កិច្ច​ចាប់ខ្លួន ម្នាក់​ឈ្មោះ​យ៉​ន សុ​ភ័​ក្ត ​អាយុ​២៦​ឆ្នាំ និង​​ម្នាក់​ឈ្មោះ​ថៃ នួន ​អាយុ​២៥​ឆ្នាំ ចំណែក​ម្នាក់​ទៀត​​​​ឈ្មោះសុខ ជា ​អាយុ​២៧​ឆ្នាំ កំពុង​គេចខ្លួនបាត់ ។

​មុនកើតហេតុ ស្ត្រី​​រង​គ្រោះ​​បាន​ចេញពីផ្ទះ​ ទៅ​តាម​ប្តី​នៅ​​ចំការ ​លុះដើរដល់​​ចំណុច​​ស្ពាន​ឆ្លង​អូរ ក៏​ជួប​​ប្រុសៗមួយ​​ក្រុម​ កំពុង​ផឹកស៊ី ពេល​នោះ ​ស្រាប់តែ​រត់​មក​ចាប់គាត់​​អូស​ចុះ​ក្រោម​ស្ពាន ហើយ​​​សម្រាត​ខោអាវ​ រំលោភ​ម្នាក់​ម្តង​ៗបាន​សម្រេច ។ នៅ​​ថ្ងៃ​ទី​២៧ ធ្នូ នេះ សមត្ត​កិច្ច​បន្ត​ចាប់ខ្លួន​ជន​សង្ស័យ​​ ម្នាក់​កំពុងគេចខ្លួណ ។ប្រភព ៖ កោះសន្តិភាព