ហួសចិត្ត៖ រំលោភច្រើនដងពេក ទ្រាំលែងបាន ប្តឹងឪពុកដាក់គុក


ឪពុក​តិ​រិ​ច្ឆា​ន​បាន​ចាប់រំលោភ​កូនស្រី​បង្កើត​របស់ខ្លួន​ជា​បន្តបន្ទាប់​ដល់​ទៅ​បួន​ដង រហូត​កូនស្រី​ទ្រាំលែងបាន ក៏​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៦ នៅ​ភូមិ​ត្បែង ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។​
​ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ នួន ហួ អាយុ ៥៥ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ត្បែង ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ចំណែក​កូនស្រី​រងគ្រោះ​ឈ្មោះ ហ​.​ស​.​ន អាយុ ១៧ ឆ្នាំ ។​
​តាម​ពាក្យបណ្ដឹង​របស់​យុវតី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ឪពុក​របស់​នាង​បាន​ចាប់រំលោភ​នាង​លើក​ទី ១ នៅវេលា​ម៉ោង​ប្រហែល ១១ យប់ ថ្ងៃ​មិន​ចាំ ខែសីហា ឆ្នាំ ២០១៦ នៅលើផ្ទះ​របស់ខ្លួន , លើក​ទី ២ នៅវេលា​ម៉ោង ៩ យប់ ថ្ងៃ​មិន​ចាំ ខែសីហា ឆ្នាំ ២០១៦ នៅ​ខ្ទម​ចាំចម្ការ​អូរ​ដំបង ខាងលិច​ភូមិ​ស្ទឹង ឃុំ​រអាង ចាប់រំលោភ​លើក​ទី ៣ នៅវេលា​ម៉ោង​ប្រហែល ១២ យប់ ថ្ងៃ​មិន​ចាំ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅផ្ទះ​ខ្លួនឯង និង លើក​ទី ៤ នៅវេលា​ម៉ោង​ប្រហែល ១២ យប់ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៦ នៅផ្ទះ​ខ្លួនឯង ។ ដោយ​ទ្រាំលែងបាន នាង​ក៏​សម្រេចចិត្ត​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ឪពុក​តិ​រិ​ច្ឆា​ន​នេះ​តែម្តង ។​​នគរបាល​ស្រុក​សង្គម​ថ្មី​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួល​ពាក្យបណ្ដឹង​រួច សមត្ថកិច្ច​ក៏បាន​ធ្វើការ​ស្រាវជ្រាវ ឈានដល់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក​យកមក​សាកសួរ រួច​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សុំ​ណុំ​រឿង​ទៅ​តុលាកា ៕ សុថា​ត់​ ប្រជាប្រិយ
Image may contain: 1 person
Image may contain: one or more people and outdoor