ដឹងអត់? មួយ​សប្តាហ៍​រួមភេទ​ប៉ុន្មានដង ទើប​គូស្វាមី​មាន​សុភមង្គល


ក្រុមអ្នក​ស្រាវជ្រាវ​មកពី​សាកល​វិទ្យាល័យ Toronto-Mississauga (ប្រទេស​កាណាដា) បានធ្វើ​ការស្ទង់​មតិមួយ​ទៅលើ​មនុស្ស​ជាង ៣០.០០០ នាក់​ដែល​មាន​អាយុ ៤០ ឆ្នាំ ពួកគេ​បានរ​កឃើញថា ការកើន​ឡើង​សន្ទស្សន៍​សុភមង្គល​របស់​គូស្វា​មីភរិយា គឺរួមភេទ​ម្តងក្នុង​មួយ​សប្តាហ៍។អ្នកជំនាញ Amy Muise បានមាន​ប្រសាសន៍ថា «រឿង​សំខាន់​គឺរក្សា​ចំណង​មេត្រី​ភាព​រវាង​គូស្នេហ៍​ឱ្យ​នៅជិត​ស្និត​នឹងគ្នា ដោយ​មិន​ចាំបាច់​រួមភេទ​រៀងរាល់​ថ្ងៃនោះទេ។»
ដូចគ្នានេះផងដែរ អ្នកស្រាវជ្រាវ​មកពីសាក​ល​វិទ្យាល័យ ឈីកាហ្គោ (អាមេរិក) បាន​ស្ទង់​មតិទៅ​លើ​មនុស្ស ២៥.០០០ នាក់ ក្នុងនោះមាន ១១.២៨៥ នាក់ជា​បុរស ហើយ ១៤.២២៥ នាក់​ជាស្ត្រី ក្នុងឆ្នាំ ១៩៨៩ ដល់ ២០១២ បានរក​ឃើញថា គូស្នេហ៍​ដែល​មាន​សុភមង្គល គឺរួមភេទ​ញឹកញាប់​បំផុត ៥ ដងក្នុង ១ខែ។ពីមុនគូស្វាមីភរិយា​ទាំងនេះ​ធ្វើការ​រួមភេទ​ច្រើនដង​ក្នុង​មួយសប្តាហ៍ ប៉ុន្តែ​ទម្លាប់​ត្រូវបាន​ផ្លាស់ប្តូរ​មកវិញ។លោក George Loewenstein ដែលជា​សាស្ត្រាចារ្យ​ផ្នែកចិត្ត​វិទ្យាបាន​ឱ្យដឹងថា មនុស្ស​ដែល​ធ្វើការ​រួមភេទច្រើន​ដងក្នុង​មួយ​សប្តាហ៍ អាចធ្វើ​ឱ្យ​អារម្មណ៍​មាន​សុភមង្គល​ប្រែមក​ជាអវិជ្ជមាន។ហេតុនេះហើយ​អ្នក​វិទ្យាសាស្ត្រ​ជឿថា ការរួមភេទ​មួយដង​ក្នុង​មួយ​សប្តាហ៍ គឺមាន​ប្រយោជន៍​សម្រាប់​គូស្វាមី​ភរិយា​ច្រើន​បំផុត​ក្នុងការ​បង្កើន​សន្ទស្សន៍​សុភមង្គល៕ប្រែសម្រួលដោយ៖ ខ្មែរប្រពៃ

Loading...