លោក​ត្រាំ​ថា​ពុំ​មាន​ន័យ​អ្វី​ត្រូវ​ប្រឈម​មុខជា​មួយ​រុ​ស្ស៊ី​ឡើយ

ដោយ​ដកស្រង់​ប្រភព​ជិតដិត​នឹង​លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​ជាប់​ឆ្នោត​អា​មេ​រិ​ក​កាសែត​ញូ​វ​យ៉​ក​ថែម​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣១ ធ្នូ ថា​លោក​ត្រាំ​ថ្លែង​ទៅ​កាន់​បណ្តា​ទីប្រឹក្សា​លោក​ថា វា​ជា​ការ​ឥតប្រយោជន៍​ដែល​បង្កើន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​រុ​ស្ស៊ី ។ លោក​ត្រាំ​ចាត់​ទុក​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​រុ​ស្ស៊ី​ថា​ពុំ​បាន​ផល​អ្វី​ឡើយ ។

កាសែត​នោះ​សរសេរ​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​លោក​ត្រាំ​គូសបញ្ជាក់​ប្រាប់​ដល់ទី​ប្រឹក្សា​ទាំងនោះ​ថា លោក​ពុំ​មើលឃើញ​ប្រយោជន៍​អ្វី​ទេ​និង​ថា​លោក​ចាត់​ទុក​ថា​គ្មាន​ន័យ​អ្វី​ទេ​ក្នុង​ការ​ប្រឈម​មុខជា​មួយ​រុ​ស្ស៊ី ។ កាសែត​រំលឹក​ថា លោក​ត្រាំ​ធ្លាប់​និយាយ​តាំងពី​យូរ​មក​ហើយពី​ភាព​ចាំបាច់​ថែរក្សា​ទំនាក់ទំនង​ល្អជា​មួយ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ។

ម្យ៉ាងវិញទៀត​តាម​កាសែត​នោះ​ដែរ​លោក​ត្រាំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ទំហំ​និង​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​រុ​ស្ស៊ី​ខណៈ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ស្នើ​ចំណាយ​ដល់​ទៅ​១០០០​លាន​ដុល្លារ​ដើម្បី​ធ្វើ​ឱ្យ​ទំនើប​ដល់​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស ៕source:kohsantepheapdaily.com.kh

Loading...