សាហាវបំផុត៖ គ្រាន់តែរកទូរស័ព្ទមិនឃើញ យកគ្រាប់បែកញាត់ទ្រូងផ្ទុះ បែកខ្លួនស្លាប់ញាកសាច់…………….

source:
គ្រាន់តែសួររកទូរស័ព្ទមិនឃើញ បុរសម្នាក់យកគ្រាប់បែកមកញុកទ្រូងមិត្តភក្តិ ផ្ទុះ​ស្លាប់២ទាំងនាក់(មេមត់) ៖ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូទៅផ្ទះពួកម៉ាក ហើយសួររកទូរស័ព្ទរបស់ខ្លួន តែរកមិនឃើញ ក៏យកគ្រាប់បែកដាក់ទ្រូងពួកម៉ាក បណ្ដាលឲ្យផ្ទុះស្លាប់ទាំង២នាក់ ។​ ហេតុការណ៍នេះ កើតឡើង នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិត្របែក ឃុំមេមត់ ស្រុកមេមត់​​ ខេត្តត្បូងឃ្មុំ។តាមប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុជនបង្ក ឈ្មោះ សំ សារ៉ាត ហៅជា ភេទប្រុស អាយុ ៦៣ ឆ្នាំ ស្ថិតក្នុងស្ថានភាពស្រវឹងជោក បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ីរ៉ូស ពណ៌ក្រហមខ្មៅ មកឈប់មុខផ្ទះ​ឈ្មោះ ​​សូ ណាក់ អាយុ ៤១ ឆ្នាំ​ ហើយបានជួបជនរងគ្រោះឈ្មោះ ខុញ ខា អាយុ ៤៣ ឆ្នាំ ​ដោយបានសួររកទូរស័ព្ទរបស់ខ្លួន ​ហើយឈ្មោះ ខុញ ខា ឆ្លើយថាមិនឃើញរួច ជនបង្កជិះម៉ូតូចេញទៅវិញមួយសន្ទុះ ក្រោមមកត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយនៅគ្រាប់បែកមួយគ្រប់ ។ពលរដ្ឋរូបនោះបានបន្ដថា ពេលត្រឡប់មកវិញ ជនបង្កបានយកគ្រាប់បែកមកដាក់ញុកទ្រូងឈ្មោះ ខុញ ខា រួចនិយាយថា «បើឯងស្រលាញ់គ្នា យើងងាប់ទាំងអស់គ្នា» ថារួចជនបង្កក៏បានដកគ្រាប់បែកចេញបណ្ដាលឲ្យផ្ទុះស្លាប់ទាំង២នាក់ភ្លាមៗ ។សូមបញ្ចាក់ផងដែលថា ៖ គ្រាប់ដែលមិនស្គាល់ម៉ាកនោះឈ្មោះ សំ សារ៉ាត ដែលជាអតិតនគរបាល A3 រត់ចោលជួល បានរក្សាទុកយូរយារមកហើយ ។បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវបន្ដ និងប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕