៤ ចំណុច​​​ស្រី​ៗគួរ​ដឹង ​ពី​ការ​រួមភេទ​អំឡុង​ពេល​មក​រដូវ


ស្ត្រី​ជាច្រើន​តែង​យល់​ថា​ការ​រួម​ភេទ​អំឡុង​ពេល​មក​រដូវ​គឺជា​រឿង​មិន​ធ្វើ​ឡើយ។ តែ​ក្នុង​អត្ថបទ​ដែល​ កញ្ញា ដក​ស្រង់​ចេញ​ពី​​វិបសាយ Health យក​មក​​ចុះ​ផ្សាយ​នោះ​ បាន​បង្ហាញ​ថា​​សិច​ពេល​នោះ​គឺជា​រឿងល្អ និង​ជួយ​បាន​ច្រើន​ដល់​​អារម្មណ៍។
១.មាន​​សុវត្ថិភាព​
នោះ​ជា​រឿង​អស្ចារ្យ​ណាស់​ក្នុង​ការ​រួមភេទ​ក្នុង​ពេល​មក​រដូវ​បែប​នេះ ហើយ​ក៏​ជា​រឿង​ធម្មជាតិ និង​មាន​សុវត្ថិភាព​ដ៏​ល្អ​មួយ​សម្រាប់​ដៃគូ​ទាំងពីរ។ មិន​បាច់​បារម្ភ​ពី​អ្វី​ឡើយ​អ្នក​គ្រាន់តែ​យក​ក្រណាត់ ឬ​កន្សែង​ទ្រាប់​ពី​ក្រោម​ខ្លួន​ដើម្បី​កុំ​ឲ្យ​ប្រឡាក់​ពូក​ទៅ​បាន​ហើយ។២.មាន​អារម្មណ៍​កាន់តែ​សុខ​ស្រួល
ដោយសារ​អ័រម៉ូន estrogen និង​អ័រម៉ូន testosterone មាន​កម្រិត​ទាប​នៅ​ថ្ងៃ​ដំបូង និង​ថ្ងៃ​ទី ២ ប៉ុន្តែ​ការ​រួម​ភេទ​នៅ​ថ្ងៃ ៣​ ស្ត្រី​ជាច្រើន​បាន​និយាយ​ថា​ពួកគេ​មាន​អារម្មណ៍​ស្រើបស្រាល​កាន់តែ​ច្រើន។ លំហូរ​ឈាម​រដូវ​រួម​ជាមួយ​ការ​បញ្ចេញ​ទឹក​រំអិល​ក្នុង​ពេល​រួមភេទ​ជា​ការ​បន្ថែម​បង្កើន​ភាព​រីករាយ។
៣.ដៃគូ​ក៏​ដូច្នេះ​ដែរ
បុរស​ចូលចិត្ត​អ្វី​ដែល​ថ្មី ប្លែក និង​ពិសេស ដូចនេះ​យើង​គួរតែ​នាំ​ដៃគូ​រក​អ្វី​ដែល​ថ្មី​នេះ​ទៅ។ ទំនាក់ទំនង​យើង និង​ដៃគូ​កាន់តែ​ល្អ​ពេល​មាន​សិច​យ៉ាង​ក្ដៅ​គគុក​ក្នុង​ស្ថានភាព​បែប​នេះ។
៤.ជួយ​កាត់​បន្ថយ​ភាព​ស្មុគស្មាញ
សិច​អំឡុង​ពេល​នេះ​អាច​ជួយ​ស្ត្រី​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​បាន​ច្រើន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​​ការស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ទៀត​ការ​រួម​ភេទ​ពេល​នេះ​អាច​ជួយ​បំបាត់​អាការៈ​ឈឺ​ចុកចាប់ និង​ឈាន​ដល់​ចំណុច​កំពូល​យ៉ាង​អស្ចារ្យ។ប្រភព៖ health ប្រែ​សម្រួល៖ ទ្រី រ៉ាវី ប្រភពដើម សប្បាយ