ផ្អើលពេញហ្វេសប៊ុក ពីការស្លាប់របស់ស្រីថៃវ័យក្មេង នាង Punpun Suttata តែបើដឹងរឿងពិត គឺហួសចិត្ត!


ថៃ៖ តារាសម្តែងស្រីវ័យក្មេងរបស់ថៃ នាង Punpun Suttata ដែលត្រូវបានគេល្បីថានាងដេកស្លាប់នៅលើឡាននោះ គឺជារឿងមិនពិតទេ វាគ្រាន់តែជាការថតសម្តែងរឿងរបស់នាងប៉ុណ្ណោះ ដែលនាងបានសម្តែងជាតួឯកស្រីឈ្មោះ Nana នៅក្នុងរឿងមានចំណងជើងថា «I HATE YOU I LOVE YOU» ។ប៉ុន្តែបន្ទាប់មករឿងនេះក៏ត្រូវផ្អាកការចាក់ផ្សាយមួយរយៈ ទើបនឹងត្រឡប់មកចាក់ផ្សាយឡើងវិញដូចដើម នៅថ្ងៃទី៧មករាខាងមុខនេះ វេលាម៉ោង៨យប់។ គួរឱ្យដឹងផងដែរថារឿងនេះជារឿងមួយដែលឆ្លុះបញ្ចាំងពីជីវិតស្នេហារបស់យុវវ័យសម័យបច្ចុប្បន្ន ក្នុងនោះនាង Punpun Suttata ក៏បានដើរតួសម្តែងម្នាក់យ៉ាងសាកសម។មុនការចាក់ផ្សាយ គណនីហ្វេសប៊ុក hateloveseries របស់រឿងនេះ ក៏បានចេញវីដេអូឃ្លីបមួយស្តីពីឈុតនៅក្នុងរឿងនេះដែរមុនការផ្សាយ ដែលនិយាយអំពីមូលហេតុនៃការស្លាប់របស់នាង Nana ដែលដើរតួដោយកញ្ញា Punpun Suttata ។ ដោយនៅលើផេកនោះបានប្រាប់ថា៖ នៅម៉ោង៦ព្រឹក ប៉ូលីសបានរកឃើញសាកសពតារាស្រីនាង Nana អាយុ២០ឆ្នាំ បានដេកស្លាប់នៅលើកៅអ៊ីអ្នកបើកបរ។ ក្រោយការពិនិត្យជុំវិញកន្លែងកើតហេតុ និងភស្តុតាងផ្សេងទៀត ប៉ូលីសក៏បានសន្មត់ថា នាងបានស្លាប់ប្រហែលជាពីរម៉ោងមុន។ នៅលើទូរស័ព្ទដៃរបស់អ្នកស្លាប់បានឃើញនាងផ្ញើសារកាត់ផ្តាច់ស្នេហាជាមួយមិត្តប្រុស និងមានថ្នាំងងុយដេក ជាច្រើនគ្រាប់ទៀតនៅក្នុងកាបូបដៃនាង ដែលនាងបានប្រើធ្វើអត្តឃាតខ្លួនឯង។ក្រោយការចេញផ្សាយរបស់ទំព័ររហ្វេសប៊ុកនេះរួចមក ក៏បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងយល់ច្រឡំថា គឺជាការស្លាប់នាង Punpun Suttata ទៅវិញ៕ ប្រភពដើម ខ្មែរឡូត

Loading...