ទេព បូ​ព្រឹក្ស បង្ហាញរូបថត​មួយ​សន្លឹក ក៏​ទទួលបាន​ពាក្យ​ សរសើរ​ ជាច្រើនពីអ្នក​គាំទ្រ និង​អ្នកសិល្បៈ

ប្រភពដើម ខ្មែរឡូត

ភ្នំពេញ​៖ តារា​ច​ម្រៀ​ង​ស្រី​ស្រស់ស្អាត មាន​ប្រជាប្រិយ​ភាពខ្លាំង កញ្ញា ទេព បូ​ព្រឹក្ស បាន​បង្ហាញរូបថត​មួយ​សន្លឹក ដែល​តុបតែង​ខ្លួន​ជា​ទេពអប្សរ​ដ៏​ស្រស់ស្អាត នៅលើ​ទឹកដី​ប្រាសាទបុរាណ ក្នុង​ឈុត​សម្លៀកបំពាក់​បុរាណ​ខ្មែរ ក៏​ទទួលបាន​ពាក្យ​ សរសើរ​ជាច្រើន ពីអ្នក​គាំទ្រ និង​អ្នកសិល្បៈ​​។បន្ទាប់ពីបង្ហាញរូបថត​មួយ​សន្លឹក ដែល​តុបតែង​ខ្លួន​ជា​ទេពអប្សរ​ដ៏​ស្រស់ស្អាត នៅលើ​ទឹកដី​ប្រាសាទបុរាណជាក់ស្តែង ត្រូវគេ​និយាយ​ពាក្យ​សរសើ​មួយ​ម៉ាត់​ទៅលើ​រូបថត នោះថា​ទេព​ធិ​តា ក្ងោក​សួគ៌​ ​។​ ​ពាក្យ​សរសើរ​មួយ​ម៉ាត់​នេះធ្វើឲ្យ​កញ្ញា រំភើប និង​សប្បាយចិត្ត​ពេលដែល​បានឃើញ​ ។ សម្រាប់​មហាជន​វិញ ក៏បាន​និយាយ​សរសើរ កញ្ញា ទេព បូ​ព្រឹក្ស ដែរ​ទៅលើ​ការតុបតែង​ខ្លួន បែប​បុរាណ ជា​នារី​ខ្មែរ​យ៉ាង​ស្រស់ស្អាត ដែល​ធ្លាប់តែ​ឃើញ​កញ្ញា តុបតែង​ខ្លួន​បែប​យុវវ័យ សិច​ស៊ី និង​បែប​ស៊ី​វិ​ល័យ​សម័យថ្មី​។​តារា​ចម្រៀង​វ័យ​ក្មេង ទេព បូព្រឹក្ស បាន​ទទួល​ស្គាល់​ថា​ខ្លួន​ចម្លង​ស្ទីល​ស្លៀក​ពាក់​និង​ស្ទីល​តុប​តែង​ខ្លួន​ មួយ​ចំនួន​ទៀត​របស់​អតីត​មេក្រុម​ចម្រៀង​ 2NE1 គឺ CL ព្រោះ​ CL គឺ​ជា​តារា​ក្នុង​ដួង​ចិត្ត​របស់​នាង។ ម្ចាស់​បទ “Bad Wonder Women” បន្ត​ទៀត​ថា​ អ្វី​ដែល​នាង​ចូលចិត្ត​ធ្វើ​តាម​ម្ចាស់​បទ “Baddest Female” គឺ​ការ​ប្ដូរ​ពណ៌​សក់ ហើយ​ចំណុច​ទាំង​អស់​នេះ​អ្នក​គាំទ្រ​របស់​នាង​សុទ្ធ​តែ​យល់​​ពី​នាង​ដូច​គ្នា។ ថ្មីៗ​​នេះ​ផលិតកម្ម ហង្សមាស ទើប​តែ​បញ្ចេញ Teaser MV “HOT PINK” ថ្មី របស់ ទេព បូព្រឹក្ស ដោយ​ភ្លាមៗ​នោះ​ មាន​មតិ​វិជ្ជមាន​ និង​អវិជ្ជមាន ជា​ច្រើន​ទាក់​ទង​​វីដេអូ​ចម្រៀង​នេះ ដោយ​ខ្លះ​លើក​ឡើង​ថា​ចម្លង Fergie។ភ្លាម​ៗ​នោះ​ ទេព បូព្រឹក្ស បាន​ឆ្លើយ​តប​​ទៅ​អ្នក​គាំទ្រ ក៏​ដូច​ជា​អ្នក​រិះ​គន់​ថា​ នាង​ទទួល​យក​ការ​រិះគន់​ទាំង​អស់​ ព្រោះ​នាង​ដឹង​ថា​នៅ​ពេល​​ដែល​អ្នក​គាំទ្រ​រិះគន់​ មានន័យ​ថា​គេ​តាម​ដាន​សកម្មភាព​ការងារ​ថ្មី​ៗ​របស់​នាង។ ចំណែក​ឯ​ថា​ MV ថ្មី​របស់​នាង​ចម្លង Fergie គឺ​ជា​ការ​យល់​ឃើញ​របស់​ពួក​គេ​ ព្រោះ​នាង​​គ្មាន​សិទ្ធិ​ហាមនោះ​ទេ តែ​អ្វី​ដែល​នាង​ដឹង​ច្បាស់​នោះ ​គឺ​សហការ​ជាមួយ​អ្នក​ដឹកនាំ​ខិត​ខំ​ផលិត​បទ​ចម្រៀង និង MV ល្អ​ៗ​បន្ថែម​ទៀត។ទោះជាយ៉ាងណា ក៏មានអ្នកគាំទ្រភាគច្រើន បានលើកទឹកចិត្តទៅកាន់ កញ្ញា ទេព បូព្រឹក្ស យ៉ាងខ្លាំង ព្រោះថារូបនាង កំពុងតែលើកកម្ពស់សិល្បៈខ្មែរ ដើម្បីឲ្យមានបទ Original កាន់តែច្រើន ហើយបទចម្រៀង Original នេះទៀតសោតដែរ ក៏មិនមែនងាយនឹងផលិតបាននោះដែរ ។ សម្រាប់​ចុងឆ្នាំ ២០១៦​កន្លងទៅ កញ្ញាមាន​សន្ទុះ​នៃ​ការគាំទ្រ​ច្រើន​គួរកត់សម្គាល់ ហើយ​បានចេញ​បទ​ចម្រៀង​ថ្មីៗ រួមផ្សំ​នឹង​ស្ទីល​ប្លែកៗ​អារម្មណ៍ ដើម្បី​បម្រើ​ទៅដល់​ទស្សនិកជន អ្នកគាំទ្រ ​៕

Loading...