ល្បិច​ថ្មី សូម​ប្រយ័ត្ន​ទាំងអស់​គ្នា ! យក​មក​ផ្ញើ រួច​ទូរស័ព្ទ​គំរាម​ទារប្រាក់


ខេត្តកំពង់ស្ពឺ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ បន្ទាប់​ពី​ម្ចាស់ផ្ទះ​បានរ​ត់ ទៅ​រក​សមត្ថ​កិ​ច្វ​ឲ្យ​ជួយ​អន្តរាគមន៍ បន្ទាប់​ពី​មាន​មនុស្ស​មួយ​ក្រុម​ យក​លោហធាតុ​មក​ផ្ញើ រួច​ទូរស័ព្ទ​គំរាម​ថា បើ​មិន​រក​លុយ​ឲ្យ​ពួក​គេ​ទេ គេ​នឹង​ហៅ​ប៉ូលិស​ឲ្យ​ចាប់ខ្លួន ។មន្ត្រី​នគរបាល​ស្រុក​ថ្ពង​ មួយ​រូប​បាន​បង្ហើប​ឲ្យ​ដឹង​ថា ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៦​នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដោយ​ជន​រង​គ្រោះ​ឈ្មោះ គឹ​ម ហុង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ។តាម​ការ​ស្រាវជ្រាវ​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​៣ ខែមករា មាន​មនុស្ស​មួយ​ក្រុម​បាន​នាំ​គ្នា​មក​ផ្ទះ​របស់​គាត់​ដោយ​ក្រុម​មុខសញ្ញា​បាន​យក​វត្ថុ​បុរាណ (​ព្រះ​នរាយ​ដៃ​ប្រាំបី​) មក​ទុក​នៅផ្ទះ​របស់​គាត់ ដោយ​ប្រាប់​ថា​ជា​វត្ថុ​បុរាណ​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ ។ ជន​រង​គ្រោះ​បន្ត​ថា ពេល​នោះ​ក្រុម​ជនសង្ស័យ​បាន​និយាយ​ថា ឲ្យ​គាត់​ជួយ​លក់​ចេញ​ក្នុង​ត​ម្លែ​២៤០០០​ដុល្លារ និយាយ​ហើយ​ក្រុម​ជនសង្ស័យ​ក៏​នាំ​គ្នា​ចេញ​ទៅ​បាត់​អស់​ទៅ ។ជន​រង​គ្រោះ​បន្ត​ថា ១​ម៉ោង​ក្រោយមក​ពួក​វា​ បាន​ទូរស័ព្ទ​មក​គាត់​ឲ្យ​រក​លុយ​កក់​ឲ្យ​ពួក​វា​ឲ្យ​បាន​៧០០០​ដុល្លារ​សិន ហើយ​ផ្ញើ​តាម​វី​ង​ទៅ​ឲ្យ​វា នៅ​សល់​១៧០០០​ដុល្លារ​ទៀត​ចាំ​គិតគូរ​បន្ត ទោះជា​យ៉ាងណា​គាត់​ មិន​បាន​ទៅ​រក​លុយ​ផ្ញើ​ ឲ្យ​ពួក​វា​នោះ​ទេ គាត់​ថា គាត់​គ្មាន​លុយ​ច្រើន​ដល់​ម្លឹ​ង​ឡើយ ក្រោយមក​ក្រុម​មុខសញ្ញា​សង្ស័យ​បាន​ទូរស័ព្ទ​មក​ម្តងទៀត​ថា បើ​រក​លុយ​៧០០០​ដុល្លារ​ មិន​បាន​ទេ ផ្ញើ​តែ​១០០០​ដុល្លារ​សិន​ក៏​បាន​ដែរ ពេល​នោះ​ជន​រង​គ្រោះ​នៅ​តែ​ថា រក​មិន​បាន​ដដែល លុះដល់​ម៉ោង​កើតហេតុ មុខសញ្ញា​សង្ស័យ​បាន​ទូរស័ព្ទ​មក​គំរាម​ថា បើ​រក​ប្រាក់​មិន​បាន​ទេ គេ​នឹង​នាំ​ប៉ូលិស​ព្រហ្ម​ទ័​ណ្ឌ​ទៅ​ចាប់​ដល់​ផ្ទះ ចោទ​ពី​បទ ទុក​លាក់​វត្ថុ​បុរាណ​ខុសច្បាប់ ។ដោយ​មានការ​ភ័យ​ខ្លាច​ ក្រុម​ជន​សង្គម​ងងឹត​ទាំងនេះ​នាំ​បក្ខពួក​មក​គំរាម​ធ្វើបាប រូប​គាត់​ក៏​ទៅ​រាយការណ៍​ជូនលោក​មេ​ភូមិ ហើយ​មេ​ភូមិ​ក៏​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​កម្លាំង​អន្តរាគមន៍​ចុះ​ទៅ​ ដល់​កន្លែង​កើតហេតុ នាំ​យក​វត្ថុបុរាណ​ខាងលើ​មក​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង​ ជា​បណ្ដោះអាសន្ន​សិន ។លោក​វរសេនីយត្រី ហ៊ុន សុខ​ហុ​ន អធិការ​នគរបាល​ស្រុក​ថ្ពង បាន​ឲ្យ​ដឹង​ថា លោហធាតុ​នេះ​មាន​សណ្ឋាន​ជា ព្រះ​នរាយ​ដៃ​ប្រាំបី មានកំ​ពស់​២០,៤​សង្ទីម៉ែត្រ និង​ទទឹង​១០,៣​សង្ទីម៉ែត្រ ធ្វើ​ពី​លោហ​:​ធាតុ​ផ្សំ ។សូម​បញ្ជាក់​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៧ នេះ​សមត្ថកិច្ច​កំពុង​តែ​បើក​ការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​បំផុត ព្រោះ​រវាង​ម្ចាស់ផ្ទះ​និង​ក្រុម​ជនសង្ស័យ​អាច​ជា​មនុស្ស​ស្គាល់គ្នា​ពី​មុន​មក ទើប​មាន​លេខ​ទូរស័ព្ទ​សម្រាប់​ទាក់ទង​គ្នា ។សមត្ថ​កិ​ច្វ​ក៏​បាន​អំពាវនាវ​ផង​ដែរ ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ គ្រប់​រូប​ដែល​ជួប​ប្រទះ​ករណី​ដូច​ខាងលើ​នេះ សូម​រាយការណ៍​ទៅ​សមត្ថកិច្ច​ មូលដ្ឋាន​ឲ្យ​លឿន​បំផុត ដើម្បី​ចាប់ខ្លួន​ពួក​គេ​ប្រគល់​ ឲ្យ​ច្បាប់​ចាត់ការ​តាម​ ដែល​អាច​ធ្វើ​បាន​ចៀសវាង​កុំ​ចាញ់បោក​ក្រុម​ជន​សង្គម​ងងឹត​ទាំងនេះ ខាតបង់​លុយកាក់ មាសប្រាក់ ដែល​ខិតខំ​រកស៊ី​ដោយ​លំបាក ៕ប្រភព ៖ កោះសន្តិភាព