អស្ចារ្យ​ណាស់​ស្រីៗ សាក​​ម៉ាស្សា​ត្រង់​កន្លែង​នេះ​មើស៍ នឹង​ទទួល​បាន​​ផល​ប្រយោជន៍ច្រើន​ហួស​ក្តី​រំពឹង!


បច្ចុប្បន្ន​ការ​ម៉ាស្សា​កំពុង​តែ​មាន​ការ​ពេញ​និយម​ខ្លាំង​ណាស់​ទាំង​បុរស-នារី។ ប៉ុន្តែ​ការ​ម៉ាស្សា​ខ្លះ​ក៏​ផ្ដល់​ផល​ប៉ះពាល់​ខ្លាំង​ដល់​រាង​កាយ​ផង​ដែរ ​នៅ​ក្រោយ​ពេល​​ម៉ាស្សា​រួច។ ​យ៉ាងណាមិញ ​ថ្ងៃ​នេះ កញ្ញា ​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ឱ្យ​យល់​ដឹង​ពី​កន្លែង​ម៉ាស្សា​លើ​ផ្ទៃ​មុខ​មួយ ដែល​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់ ​ហើយ​ក៏​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង​មិន​ចាំ​បាច់​អស់​លុយ​ដែរ។កន្លែង​មួយ​នោះ​គឺ​នៅ​ចន្លោះ​ភ្នែក​ទាំង​គូ​របស់​យើង​តែ​ម្ដង។ ​​គ្រាន់​តែយើង​យក​ដៃ​ទៅ​ញី​ថ្នម​ៗ ​នៅ​កន្លែង​នឹង​ប្រហែល​ ​៤៥ វិនាទី​ទៅ ​១ ​​នាទី ​គឺ​អាច​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ធូរស្បើយ​អារម្មណ៍​ជាក់​ជា​មិន​ខាន។ បន្ថែម​ពី​លើ​នេះ​ទៀត​សោត ប្រសិន​បើ​អ្នក​ម៉ាស្សា​ត្រង់​កន្លែង​នេះ​ជា​ញឹកញាប់ ​នោះ​នឹង​អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស ​កាត់​បន្ថយ​អាការ​ឈឺ​ក្បាល ​និង​ជួយ​ឱ្យ​ភ្នែក​របស់​អ្នក​បាន​សម្រាក​ផង​ដែរ ​ពេល​ប្រឹង​មើល​កុំព្យូទ័រ​ច្រើន​ពេក។ដូចគ្នា​នេះ​ដែរ បើ​តាម​ក្បួន​ចិន​សែ​វិញ ​គឺ​ជា​ចំណុច​មួយ​នៃ​ចរន្ត​ឈាម​មនុស្ស។ ដូច្នេះ​ហើយ ​ប្រសិន​បើ​យើង​យក​ដៃ​ទៅ​សម្រួល​ត្រង់​ចំណុច​នេះ អាច​ធ្វើ​ឱ្យ​មនុស្ស​រស់​រវើក​វិញ​បាន​នៅ​ពេល​ដែល​ពួកគេ​​ស្ពឹក​ៗ​អស់​កម្លាំង៕ប្រភព៖ Brightside ប្រែ​សម្រួល៖ ទ្រី រ៉ាវី សប្បាយ