ខណៈ​នេះ ! កំពុង​ផ្អើល​ពេញមាត់​ទន្លេ​មុខ​ព្រះ​បរមរាជវាំង


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​នេះ​កំពុង​មានការ​ភ្ញាក់ផ្អើល​ពេញមាត់​ទន្លេ​មុខ​ព្រះ​បរមរាជវាំង ខណៈ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​មនុស្ស​ម្នាក់​អណ្ដែត​តាំងពី​ស្ពាន​ជ្រោយចង្វារ​មក តែ​គ្មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​ស្រង់​ឡើង​លើគោក​ឡើយ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៧ នៅ​មាត់ទន្លេ​មុខ​ព្រះ​បរមរាជវាំង ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា សព​អណ្ដែត​ទឹក​នោះ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​ថា ប្រុស​ឫ​ក៏​ស្រី​នៅឡើយ​ទេ ព្រោះ​ស្ថិត​នៅ​ក្នុង​ទឹកទន្លេ​នៅឡើយ ដោយ​គេ​ពុំ​ទាន់​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន​មក​ស្រង់​ឡើងគោក​នៅឡើយ ហើយ​ពេល​នេះ​កំពុង​តែ​ហូរ​តាម​ទឹក​ចុះ​ទៅ​ក្រោម​បន្ត​ទៀត ។ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះ​នាំ​គ្នា​និយាយ​ថា ចាំ​មើល​ថា តើ​សព​នេះ​នឹង​ហូរ​តាម​ទឹក​ដល់​ណា​ទើប​មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន​ចាប់អារម្មណ៍ និង​ស្រង់​ឡើង​លើគោក​ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ ៕ប្រភពដើម កោះសន្តិភាព