មិនធម្មតាមែន៖ កូនប្រុសទាំង៣ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងឈុតកងទ័ព សង្ហាអស់ទាស់! (មានវីដេអូ)

ប្រភពដើម ខ្មែរឡូត

ភ្នំពេញ៖ កាលពីម្សិលមិញនេះ ជាថ្ងៃអបអរសាទរទិវា ៧មករា មានរៀបចំនូវការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ និងមានការប្រគំតន្ត្រីយ៉ាងធំសម្បើម នៅឯមជ្ឈមណ្ឌលកោះពេជ្រ និងមានការអញ្ចើញចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូប ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។ក្នុងនោះគេសង្កេតឃើញមានវត្តមានកំពូលតារាចម្រៀងប្រុស ប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ នៅទីនោះផងដែរ។ អ្វីដែលពិសេសនោះគឺឃើញមានវត្តមាន កូនប្រុសសង្ហាទាំង៣រូបរបស់លោក ចូលរួមសម្តែងធ្វើជាអ្នករាំឲ្យឪពុកទៀតផង។
ទន្ទឹមនឹងការចូលរួមនេះផងដែរ កូនប្រុសទាំង៣រូបនេះ ក៏បានស្លៀកឈុតកងយោធពលខេមរភូមិន្ទ យ៉ាងស្រស់សង្ហា និងប្លែកភ្នែកមែនទែន ពីព្រោះជាធម្មតាតែងតែឃើញពួកគេទាំង៣ ស្លៀកសម្លៀកបំពាក់បែបជាយុវវ័យៗ ឬក៏ឈុតអាវធំជាដើម ប៉ុន្តែលើកនេះពួកគេ ក្នុងឈុតជាកងទ័ពវិញម្តង ពិតជាទាក់ទាញមួយបែបដែរ៕ចង់ដឹងថាសង្ហាប៉ុណ្ណា តោះមកមើលរូបខាងក្រោមទាំងអស់គ្នា៖


Loading...