អស់ទាស់ហ្មង៖ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ ផ្អែមល្ហែមដាក់គ្នាទៀតហើយ! (មានវីដេអូ)


តារាចម្រៀង​ដ៏​ល្បីឈ្មោះ​ពីរ​ដួង​របស់​ផលិត​រស្មី​ហង្ស​មាស ឱក សុគន្ធ​កញ្ញា និង ឆន សុវណ្ណ​រាជ បានបង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ដូច​ស្រមោច និង​ស្ករ​ក្នុង​ការប្រគំ​តន្ត្រី​ខា​រា​បាវ ដែល​ប្រព្រឹត្ត​នៅ​ខេត្ត​ត្បូងឃ្មុំ កាលពី​ម្សិលមិញ​នេះ ស្រប​ពេលដែល​ដំណឹង​ស្នេហា​ក្រៅ​ឆាក​របស់​ពួកគេ​ទាំងពីរ​កំពុង​ត្រូវបាន​មហាជន​សង្ស័យ​កាន់តែខ្លាំង​។​​ជាមួយនឹង​ដំណឹង​ការ​បង្កាត់ភ្លើង​ស្នេហ៍​ស្ងាត់ៗ​របស់​តារាចម្រៀង​ប្រុស​-​ស្រី​កំពុង​មានឈ្មោះ​បោះ​សំឡេង​នៅក្នុង​ស្រទាប់​យុវវ័យ ឱក សុគន្ធ​កញ្ញា និង ឆន សុវណ្ណ​រាជ បាន​ដឹក​ដៃ​គ្នា​ទៅ​សម្ដែង​នៅលើ​ឆាក​តន្ត្រី​កាលពី​យប់មិញ​នេះ ពិត​មាន​បញ្ចេញ​មក​នូវ​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​ដូច​ក្នុង​អត្ថន័យ​បទ​ចម្រៀង​ក៏ពិតមែន ប៉ុន្ដែ​ការសម្ដែង​នេះ​ដូច​ឆ្លុះបញ្ចាំង​ពី​រឿងរ៉ាវ​ពិត​ក្រៅ​ឆាក​របស់​ពួកគេ​អ៊ីចឹង និង​រីករាយ​ស្វា​ម​គន៍​នូវ​វត្តមាន​របស់​អ្នក​ទាំងពីរ​ខ្លាំងណាស់​។​​យ៉ាងណាមិញ ទន្ទឹមនឹង​ការសម្ដែង​ឱ្យស្រប​ទៅតាម​អត្ថន័យ​នៃ​បទ​ចម្រៀង​ដែល​ទើបនឹង​ចេញ​ថ្មី​របស់​ពួកគេ​ទាំងពីរ តារាចម្រៀង​ប្រុស​-​ស្រី​មួយគូ​ដែល​ជ្រក​ក្រោម​ផលិតកម្ម​តែមួយ​នេះ ទទួលបាន​សំឡេង​ហ៊ោកញ្ជ្រៀវ​ពី​ទស្សនិកជន​ដែល​បាន​ទៅ​ទស្សនា​នៅ​ទីនោះ​ផ្ទាល់​យ៉ាងច្រើន​កុះករ​។​តែ​ទោះជា​យ៉ាងនេះ​ក្ដី គេ​នៅ​មិនទាន់​ច្បាស់​ពី​ទំនាក់ទំនង​របស់​ពួកគេ​ទាំងពីរ​ថា​ឈានដល់​កម្រិតណា​ឱ្យ​ពិតប្រាកដ​នៅឡើយ​ទេ ព្រោះថា​ក្រោយពី​លេច​ឭ​ដំណឹង​ថា​តារាចម្រៀង​ល្បីឈ្មោះ​មួយគូ​នេះ​បង្កើត​ស្នេហា​លួចលាក់​ជាមួយគ្នា មិនមាន​នរណាម្នាក់​ក្នុងចំណោម​ពួកគេ​ទាំងពីរ​ចេញមុខ​បញ្ជាក់​ពី​ការពិត​ឡើយ​ទេ​។​ប្រភពដើម ប្រជាប្រិយ
Image may contain: 1 person
Image may contain: 2 people
Image may contain: 2 people, people smiling, pool and outdoor
Image may contain: 2 people, closeup and indoor
ទស្សនា​វីដេអូ​ស្និទ្ធស្នាល​រវាង ឱក សុគន្ធ​កញ្ញា និង ឆន សុវណ្ណ​រាជ ខាងក្រោម ហើយ​បញ្ចេញមតិ​ទាំងអស់គ្នា ៖ BeBe

Loading...