សាហាវមែន៖ មានរឿងអ្វីកើតឡើង ពេលពួកអ្នកទោស ដែលគ្រោះថ្នាក់បំផុត ប្រយុទ្ធគ្នាក្នុងគុក…! (មានវីដេអូ)

អាមេរិក៖ អំពើហិង្សាដ៏ខ្លាំងក្លាមួយ បានកើតឡើងនៅក្នុងគុកព្រហ្មទណ្ឌកម្រិតធ្ងន់នៃរដ្ឋឈីកាហ្គោ ដែលបង្កឡើងដោយក្រុមអ្នកទោស៥នាក់ បណ្ដាលឲ្យ២នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។កាមេរ៉ាសុវត្ថិភាពក្នុងគុក បានបង្ហាញពីសកម្មភាពប្រតាយប្រតប់ ខណៈពេលដែលអ្នកទោសប្រមាណជិត៣០នាក់ផ្សេងទៀត កំពុងតែស្ថិតនៅក្នុងហេតុការណ៍នេះផងដែរ និងព្យាយាមគេចខ្លួនកុំឲ្យពាក់ព័ន្ធ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យពីរផ្សេងគ្នា ប៉ុន្តែគ្មាននរណាម្នាក់មានគ្រោះថ្នាក់ដល់ជីវិតឡើយ។ តាមការស៊ើបអង្កេតរបស់មន្ត្រីជំនាញបានបង្ហាញថា ជនរងគ្រោះត្រូវបានរងរបួសដោយសារអាវុធកែច្នៃពីឧបករណ៍ហ៊ឺតយកខ្យល់ សម្រាប់អ្នកកើតជំងឺហ៊ឺត ។ មន្ត្រីស៊ើបអង្កេតក៏កំពុងតែមានចម្ងល់ទាក់ទងទៅនឹងមូលហេតុ ក្នុងការកែច្នៃអាវុធនេះផងដែរ។អំពើហិង្សាបានចាប់ផ្ដើមកើតឡើង នៅពេលដែលបុរសដែលឈរនៅកណ្ដាលបរិវេណអគារ បានត្រៀមខ្លួនវាយទៅលើបុរសម្នាក់ទៀត ចំផ្នែកខាងក្រោយក្បាល និងបក្សពួកម្នាក់ទៀត ស្ទុះទៅវាយបុរសដែលឈរក្បែរសសរអគារពីក្រោយ និងបុកទៅចំសសរ សន្លប់ស្ដូកស្ដឹងរហូតមានគេមកជួយទើបដឹងខ្លួន។យ៉ាងណាមិញ តាមរយៈឃ្លីបវីដេអូបានបង្ហាញថា អ្នកនៅជុំវិញអំពើហិង្សានេះបានត្រៀមខ្លួនក្នុងការវាយតប់ ប្រសិនបើវាកើតឡើងមកលើខ្លួន និងខ្លះទៀតបានព្យាយាមគេចពីការវាយប្រហារដោយអាវុធកែច្នៃ ស្របពេលដែលក្រុមបង្ក៤នាក់ ក្នុងចំណោម៥នាក់ ដែលធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ហើយពេលនេះពួកគេកំពុងតែត្រូវបានជាប់ចោទពីបទមនុស្សឃាត៕

Loading...