ឱក សុគន្ធកញ្ញា បីកូន គង់ សុជាតិ ទំនងពេក រហូតធ្វើឱ្យអ្នកគាំទ្របង្អាប់ថា…!


ភ្នំពេញ៖ បន្ទាប់ពីសម្រាលបានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ កាលពីថ្ងៃទី០៤ ខែមករា កន្លងទៅនេះ អ្នកនាង គង់ សុជាតិ បច្ចុប្បន្នកំពុងតែសម្រាកថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យនៅឡើយ ដោយនៅក្នុងនោះ យើងក៏ឃើញមានវត្តមានរបស់តារាៗ សិល្បករ-សិល្បការិនីខ្មែរល្បីៗ ជាច្រើនដួងបានធ្វើដំណើរទៅសួរសុខទុក្ខដល់មន្ទីរពេទ្យផ្ទាល់តែម្តងជាបន្ទាប់។ កូនស្រីដែលទើបតែសម្រាលរបស់អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល គឺមានឈ្មោះថា ជា សុជាតិនារី និងដាក់ឈ្មោះហៅក្រៅថា ដូរី។ចំណែកកាលពីម្សិលមិញវិញ កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ក៏បានទៅលេង និងសួរសុខទុក្ខ ថែមទាំងបានបីកូនតូចរបស់ អ្នកនាង សុជាតិយ៉ាងទំនង ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងហ្វេសប៊ុក រហូតធ្វើឱ្យអ្នកគាំទ្របង្អាប់ថាតារាចម្រៀងរូបនេះថា ពូកែបីកូនក្មេងណាស់ ដូចជាម្តាយគេពិតប្រាកដ។
ពួកគេភាគច្រើនចំអន់លេងសើចលើកដាក់ឱ្យកញ្ញា សុគន្ធកញ្ញា ឆាប់រៀបការជាមួយនិងលោក ឆន សុវណ្ណារាជ ទៀតផង ដើម្បីឆាប់មានកូនបីប្រឡែងលេងនឹងគេ។ ឯអ្នកខ្លះទៀតថា បើតារាទាំងពីរដួងបានរៀបការជាមួយគ្នា ប្រសិនបើមានកូនពិតមែននោះ មិនដឹងជាល្អ និងស្អាតយ៉ាងណាទេ។ គួរបញ្ជាក់ដែរថា មួយរយៈចុងក្រោយនេះ អ្នកគាំទ្រទូទាំងប្រទេសបានសង្ឃឹមជឿជាក់យ៉ាងខ្លាំងថា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណារាជ អាចក្លាយទៅជាគូស្នេហ៍នឹងគ្នាតាមការពេញចិត្តរបស់ពួកគេរហូតមក។ ប៉ុន្តែរឿងរ៉ាវស្នេហាមួយនេះ អាចឈានដល់ដំណាក់ការផ្លូវការណាមួយនោះ គ្មាននរណាម្នាក់ដឹងច្បាស់នៅឡើយទេ គឺបានត្រឹមតែឃើញភាពផ្អែមល្ហែមរបស់តារាមួយគូនេះ ដោយមិនដឹងថាពួកគេស្រលាញ់គ្នាមែនទែន ឬគ្រាន់តែធ្វើដើម្បីទាញប្រជាប្រិយភាព?
តោះមើលរូប ឱក សុគន្ធកញ្ញា បីកូន គង់ សុជាតិ បន្តិចមើល សមយ៉ាងណាដែរ?ប្រភពដើម ខ្មែរឡូត

Loading...