ល្បីពេញហ្វេសប៊ុក៖ ដេវីត ទ្រាំមិនបានចេញ វីឌីអូសូមទោសអ្នកគាំទ្រ ដែលគ្រប់គ្នានឹកស្មានពុំដល់គ្រាន់តែ……….(ទស្សនាវីឌីអូ)


មាន​កាសែត​នៅ​ក្នុង​ប្រទេស​ថៃ​មួយ​បាន​ចុះ​ផ្សាយ​កាល​ពី​ម្សិលមិញពាក់​ព័ន្ធ​នឹង​តារា​ស្រុក​ខ្មែរ​​​ក្នុង​ផលិតកម្ម​ហង្សមាស​ G-Devith ថា​​ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​​តារា​និយម​លេង​ស្ទីល​ប្លែកៗ G-Dragon រីឯ​ស្រុក​ខ្មែរ​​មាន​ G-Devith ។សារព័ត៌មាន​​ប្រទេស​ថៃ​បាន​រៀប​រាប់​​ថា ​នៅ​ប្រទេស​កូរ៉េ​តារា​ចូល​ចិត្ត​ច្រៀង​បែប​Hip-Hop​ និង​ស្ទីល​ G-Dragon ​រីឯ​នៅ​ខ្មែរ​មាន​ G-Devith​ ដែល​និយម​លេង​ស្ទីល​​ស្រដៀង​ទៅ​នឹង​​មេក្រុម​ Big Bang ប៉ុន្តែ​គេ​មិន​បាន​សង្កត់​ធ្ងន់​ថា​ ងួន ចាន់​ដេវីត ចម្លង​ស្ទីល​តាម​តារា​កូរ៉េ​រូប​នេះ​ឡើយ។​​សម្រាប់​សាមី​ខ្លួន​ផ្ទាល់​ ងួន ចាន់ដេវីត បាន​បង្ហាញ​អារម្មណ៍​រំភើប​ រហូត​នឹក​ស្មាន​មិន​ដល់​ថា​​មាន​កាសែត​ថៃ​ចុះ​ផ្សាយ​ពី​ខ្លួន​យ៉ាង​ដូច្នេះ។ ក្នុង​នោះ​លោក​អះអាង​ថា​​ទោះ​បី​សារព័ត៌មាន​​ប្រទេស​ថៃ ចុះ​ផ្សាយ​ថា​លោក​ចម្លង​ស្ទីល​ដូច​មេ​ក្រុម Big Bang G-Dragon ក៏​លោក​មិន​អាក់អន់​ស្រពន់​ចិត្ត​ដែរ ត្បិត​អី​ Fan ភាគ​ច្រើន​​​ដឹង​ថា​​ G-Dragon គឺជា​ Idol របស់​លោក។G-devith ថ្លែង៖ “ wow surprise ណាស់​បង​ គ្រាន់​តែ​ដឹង​មាន​កាសែត​បរទេស​ ចុះ​ផ្សាយ​ពី​ខ្ញុំ​ចឹង​។ សប្បាយ​ចិត្ត ណាស់​ដែល​មាន​គេ​ថា​ខ្ញុំ​ជា​ G-Dragon ស្រុក​ខ្មែរ​ អ្នក​ណា​មិន​សប្បាយ​ចិត្ត​ បាន​គេ​ប្រដូច​​ខ្លួន​ឯង​ទៅ នឹង​ Idol​ទៀត​បង ណាមួយភាគ​ច្រើន Fan គាត់​បាន​ដឹង​ហើយ​ថា​ខ្ញុំ​តែង​តែ​យក​ស្ទីល​តាម​គាត់”។​​ម្ចាស់​បទ​ “រាំញីកែងជើង” បាន​ឲ្យ​ដឹង​ទៀត​ថា​​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​លោក​នឹង​មាន​ត្រៀម​ស្ទីល​ប្លែកៗ​ បន្ថែម​ទៀត ​សម្រាប់​ចែក​ជូន​ប្រិយមិត្ត​បាន​ប្លែក​ភ្នែក​​ ដែល​ស្ទីល​ទាំង​នោះ​នឹង​មាន​ចេញ​ក្នុង​ MV បទ​ថ្មី​តែ​ម្តង​៕​


ក្រោយមកម្សិលមិញនេះដេវីត បានបង្ហោះនូវវីឌីអូមួយចេញសូមទាសអ្នកគាំទ្រថាខ្លួនមិនមែនGD ទេ៖

Loading...