រឿងនឹកស្មានពុំដល់៖ រឿងហេតុ នៃការស្លាប់របស់បុរសម្នាក់ ដែលត្រូវបានគេផ្អើល ថាជានាយចឺម!គួរឲ្យខ្លោចផ្សាណាស់ ពេលបានដឹង


ភ្នំពេញ៖ ក្រោយពីពាក្យចចាមអារ៉ាមពីមាត់មួយទៅមាត់មួយ ដែលថា តារាកំប្លែងប្រុស នាយ ចឺម បានស្លាប់នោះ ត្រូវបានអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះភិនភាគ របស់បុរសដែលបានស្លាប់នោះ គឺស្រដៀងនឹង នាយ ចឺម ដែលជាហេតុ ធ្វើឲ្យគេគ្រប់គ្នា មានការចាប់អារម្មណ៍ ទៅលើរឿងមួយនេះជាពន់ពេក។ប៉ុន្តែមិនបានប៉ុន្មានផង នាយ ក្រូច រួមទាំងម្ចាស់ សាមីខ្លួនផ្ទាល់ គឺ នាយ ចឺម ក៏បានច្រានចោលទៅលើពាក្យចចាមអារ៉ាមដ៏អាក្រក់មួយនេះ ហើយរូបលោក ក៏បានបង្ហាញភាពអន់ចិត្តយ៉ាងខ្លាំងផងដែរ ដែលគេប្រមាថជីវិតរបស់លោកយ៉ាងដូច្នេះ។ដោយសារតែរឿងមួយនេះ ត្រូវបានល្បីសាយភាពខ្លាំងពេក ក៏មានប្រិយមិត្តរបស់ខ្មែរឡូតម្នាក់ បានធ្វើការបកស្រាយ ពីរឿងមួយចំនួន របស់ជនរងគ្រោះ ដែលមានមុខមាត់ និងរូបរាង ស្រដៀងនឹងនាយចឺម។ក្នុងនោះដែរ ប្អូនស្រី ក៏បាននិយាយឲ្យដឹងថា ជនរងគ្រោះ ដែលបានស្លាប់នោះ មានឈ្មោះថា ប៊ូឌែរ រស់នៅខេត្តកំពង់ចាម ហើយបានស្លាប់កាលពីថ្ងៃទី១៩ ខែ១២ ឆ្នាំ២០១៦ គឺយូរណាស់មកហើយ។ មូលហេតុដែលធ្វើឲ្យ បុរសរូបនោះស្លាប់ គឺរូបគាត់ បានដើរទៅទិញបារីឲ្យមិត្តភក្តិសោះ តែបែរជាជួបរឿងអាក្រក់លើខ្លួនឯង ដោយដើរឆ្លងផ្លូវមិនបានប្រយ័ត្ន ធ្វើឲ្យរថយន្តមួយគ្រឿង បានបើកមកបុកពីក្រោយ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្តង ដែលស្ថិតក្នុងវ័យក្មេងតែប៉ុណ្ណោះ។នេះជាការបកស្រាយ របស់ប្អូនស្រី ដែលចង់បង្ហាញទៅកាន់មហាជន ឲ្យអស់ចម្ងល់ ពីរឿងហេតុ របស់ជនរងគ្រោះដែលបានស្លាប់ ហើយក៏កុំឲ្យមានការយល់ច្រឡំថាជា តារាកំប្លែង នាយ ចឺមតទៅទៀត៕ប្រភពដើម ខ្មែរឡូត