ញាក់សាច់ហ្មង៖ ម៉ាដូណាប្រតិកម្មខ្លាំងៗហ្មងជាមួយ​ Pey PEy Dy ហើយនិយាយដាក់មួយម៉ាត់នេះដែលគ្រប់គ្នានឹកស្មានពុំដល់

ភ្នំពេញ ​៖ ​តារា​សម្តែង​ប្រុស​ចូលចិត្ត​លេង​ច​រិ​ត​ម្ញ៉ិកម្ញ៉ក់​ដូច​មនុស្ស​ស្រី​លោក ម៉ា ដូ​ណា មួយរយៈ​ពេលមុន​នេះ​ ហាក់​មាន​យីអ៊ុន​ដាក់ចុះ​សម្បើម​ណាស់​ ​ក្រោយ​ផ្ទុះ​នូវ​រឿង​រិះគន់​កើត​ទុក្ខ​មិន​សុខចិត្ត ​និង​យំឡាំប៉ា​លើ​ការប្រគល់​ពាន Apsara Award​មិនបាន​ប៉ុន្មាន​ផង ​ក៏​ស្រាប់តែ​ផ្ទុះ​រឿងរ៉ាវ​ថ្មី​មួយទៀត​ ដោយ​តារា​សម្តែង​ប្រុស​លោក ហេង នរៈ​កក្កដា ទម្លាយ​អាថ៌កំបាំង​ស្នេហ៍​រវាង​ប្រុស​ដូចគ្នា​រហូត​លួងលោម​សុំ​ស្នេហ៍​ពី​ខ្លួន​ទៀតផង។

ស្រប​ពេល​ដែល​ដំណឹង​ខាងលើ​នេះ​ ត្រូវ​បាន​ផ្ទុះឡើង​មិនទាន់​ទាំង​ស្ងប់ស្ងាត់​ផង​ ស្រាប់តែ​តារា​សម្តែង​នាង សេះ​( ម៉ា ដូ​ណា )​បាន​ប្រកាស​យ៉ាង​ភ្ញាក់ផ្អើល​ថា​ ខ្លួន​ពិតជា​ពេញចិត្ត​នឹង​ច​រិត​តារា​សម្តែង​ប្រុស ​និង​ជា​តារា​ហ្វេ​ស​ប៊ុ​កមាន​ច​រិត​លក្ខណៈ​ភេទ​ទី​៣​ គឺ​លោក​Pey Pey Dy​។ មិនតែប៉ុណ្ណោះ​ថែមទាំង​ប្រកាស​ទៀត​ថា ​រូបរាង​ប្រហែល Pey Pey Dy នេះ​គឺ​ល្មម​អាច​ស៊ីចុក​បាន​ទៀតផង។តារា​សម្តែង​លោក ម៉ា ដូ​ណា បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភ្ជាប់​ជាមួយ​រូបភាព​ស្និទ្ធស្នាល​មួ​យ​សន្លឹក​ថា មុនដំបូង​គិត​ថា ​ឆ្មើងឆ្មៃ​តែ​ធាតុ​ពិត​បាន​ជួប​ជា​មនុស្ស​ចេះ​គោរព​ពិតជា​គួរ​ឲ្យ​ស្រឡាញ់​មិន​ដូច​បុគ្គល​មួយ​ចំនួន​ឪ​ម៉ែ​អា​រៀប​ឫក​ នេះ​ហើយ​ធាតុ​ពិត​ក្នុងសង្គម but មានអី​មើល​ទៅ pey pey dy ល្មម​ស៊ី។សូម​បញ្ជាក់​ថា ​តាមរយៈ​ការ​សរសេរ​បញ្ចេញ​ពី​អារម្មណ៍​ពិត​ផ្ទាល់ខ្លួន​ពី​សំណាក់​លោក ម៉ា ដូ​ណា ខាងលើ​នេះ​ គឺ​គ្រាន់តែ​សំដៅ​ចង់​លើក​សរសើរ​ចំពោះ​អត្ត​ច​រិ​តរួស​រាយ​រាក់ទាក់​របស់​តារា​សម្តែង Pey Pey Dy​ ដែល​ជា​តារា​ជំនាន់​ក្រោយ​ម្នាក់ ​ហើយ​ចេញ​គោរព​ដល់​តារា​រៀមច្បង​។ ចំណែក​ឯ​រឿង​មាន​ស្នេហា​នោះ ​គឺ​ប្រហែលជា​មិនអាច​កើតមាន​រឿង​នេះ​ទេ​ ហើយ​អ្វី​ដែល ម៉ា ដូ​ណា បាន​និយាយ​ថា pey pey dy ល្មម​ស៊ី​ប​បាន​នោះ​ គឺ​អាច​ត្រឹម​ជា​ពាក្យ​និយាយ​លេងសើច​ក្នុង​ន័យ​បង្កើត​ភាព​ស្និទ្ធស្នាល​គ្នា​ប៉ុណ្ណោះ​៕ប្រភព៖kampucheathmey.com

Loading...