តារា​ឯក​ប្រុស​កូរ៉េ ៥​រូប​ដែល​កាន់​តែ​សង្ហា​ទ្វេ​ដង​ក្នុង​ឈុត​បុរាណ

ភាព​ស្រស់​សង្ហា​របស់​តួ​ឯក​ប្រុស​គឺ​ជា​ចំណុច​សំខាន់​មួយ​សម្រាប់​ភាពយន្ត​ភាគ​កូរ៉េ ក្នុង​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន។ ក្នុង​ចំណោម​តារា​ឯក​ប្រុស​សង្ហា​ៗ​ជា​ច្រើន គេ​បាន​រក​ឃើញ​តារា​៥​រូប ដែល​មិន​ត្រឹម​តែ​ទាក់ទាញ​បេះដូង​នារី​ៗ​ក្នុង​ឈុត​បែប​សម័យ​នោះ​ទេ ប៉ុន្តែ​ក្នុង​ឈុត​បុរាណ​ក៏​មើល​ទៅ​សង្ហា​មិន​ធម្មតា​ដែរ។

១. Kim Soo Hyun: The Moon That Embraces The Sun
1-462-44​តួ​ឯក​ប្រុស​ម្នាក់​នេះ មិន​បាច់​ប្រាប់​ក៏​មាន​អ្នក​ស្គាល់​ទៅ​ហើយ​សម្រាប់​អ្នក​ចូលចិត្ត​តាម​ដាន​រឿង​ភាគ​កូរ៉េ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​ឃើញ​ កំលោះ​ភព​ផ្កាយ​ម្នាក់​នេះ​ក្នុង​ឈុត​បុរាណ គឺ​អាច​ទស្សនា​រឿង​ភាគ​មួយ​នេះ​ ដែល​បាន​បង្ហាញ​ភាព​ទាក់ទាញ​របស់ គេ​មួយ​បែប​ទៀត​តាម​សំលៀកបំពាក់​បុរាណ​ៗ។

​២. Yoochun: Rooftop Prince3-42

4-40មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង​ល្បី​ម្នាក់​ប្រចាំ​ក្រុម JYJ ប៉ុន្តែ Yoochun ក៏​បាន​ឆក់​បេះដូង​អ្នក​គាំទ្រ​នារី​ៗ​ជា​ច្រើន​ដែរ​តាម​រយៈ​ការ​ដើរ​តួ​​ជា​រាជបុត្រ​ឆ្លង​ភព​ក្នុង​រឿង “Rooftop Prince”។ ប្រិយមិត្ត​ Sabay ភាគ​ច្រើន​ប្រាកដ​ជា​ធ្លាប់​បាន​ទស្សនា​និង​ចូលចិត្ត​សម្រាប់​រឿង​ភាគ​បែប​មនោសញ្ចេតនា​និង​កំប្លែង​មួយ​នេះ។

​៣. Jung Il Woo: The Night Watchman5-31

6-30មិន​បាន​ដើរ​តួ​ឯក​លំដាប់​ទី​មួយ​ក្នុង​រឿង “The Moon That Embraces The Sun” ក៏​ពិត​មែន ប៉ុន្តែ​តារា​សម្ដែង​រាង​ខ្ពស់​ស្រឡះ Jung Ji Woo នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ជា​ពិសេស​តាម​រយៈ​រឿង “The Night Watch” ដែល​រូប​គេ​សម្ដែង​ជា​តួ​ឯក។ មុខ​មាត់​សង្ហា​បែប​ស្រគត់ស្រគំ​របស់​គេ ក្នុង​ឈុត​បុរាណ បាន​ទាក់ទាញ​អារម្មណ៍​ទស្សនិកជន​ច្រើន​មិន​ធម្មតា។

៤. Yoo Ah In: Six Flying Dragons
7-30

8-30មក​ដល់​តួ​ឯក​ប្រុស​មួយ​នេះ ក៏​មាន​អ្នក​ស្គាល់​ច្រើន​ដូច​គ្នា​ដែរ តាម​រយៈ​រឿង​ល្បី​ៗ​កន្លង​មក​របស់​គេ​ដូច​ជា​ “Fashion King” (ស្ដេច​ម៉ូដ) និង “Secret Love Affair” ជា​ដើម។ ប៉ុន្តែ​មក​ដល់​រឿង “Six Flying Dragons” នេះ Yoo Ah In ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ទៀត តាម​រយៈ​រូបរាង​សង្ហា​ក្នុង​ឈុត​​បែប​បុរាណ។

៥. Jang Geun Suk: Daebak9-26

10-30ប្រិយមិត្ត​ប្រាកដ​ជា​នៅ​ចាំ​​រូបរាង​ដ៏​មាន​មន្ត​ស្នេហ៍​របស់ Jang Geun Suk ក្នុង​រឿង “Love Rain” ឬ “ស្នេហ៍​ក្រោម​តំណក់​ទឹក​ភ្លៀង”។ ដោយ​ឡែក​នៅ​ឆ្នាំ​២០១៦​នេះ Geun Suk បាន​ត្រលប់​មក​វិញ​តាម​រយៈ​រឿង​ភាគ​បែប​ប្រវត្តិសាស្ត្រ “Daebak” ឬ “Jackpot” ដោយ​បង្ហាញ​រូបរាង​សង្ហា​មួយ​បែប​ទៀត​ក្នុង​ឈុត​បុរាណ។

គិត​ថា​តារា​រូប​ណា​ដែរ ដែល​សង្ហា​ជាង​គេ?
ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ sudsapda