ការពិត​ទាំងនេះ​អាច​ឱ្យ​អ្នក​ដឹង​ថា ទឹកកាម​មាន​សុខភាព​ល្អ ឬ​មិន​ល្អ


ប្រសិនបើ​អ្នក​ជា​បុរស​គ្រោងនឹង​ចាប់ផ្តើម​គ្រួសារ ក្តីបារម្ភ​ដំបូង​របស់​អ្នក​គឺ សុខភាព​បន្តពូជ។ ប្រសិនបើ​គ្រប់យ៉ាង​ល្អ​ប្រសើរ ឱកាស​នៃ​ការធ្វើឱ្យ​គូស្នេហ៍​អ្នក​មាន​ផ្ទៃពោះ​មាន​ខ្ពស់។
បរិមាណ​មេជីវិត និង​បំលាស់ទី​របស់​វា​ដើរ​តួនាទី​សំខាន់​ក្នុង​ដំណើរ​នៃ​ការបន្តពូជ​ទាំងស្រុង។ ហើយ​គុណភាព​របស់​ទឹកកាម​អ្នក​ក៏​អាស្រ័យ​លើ​សុខភាព​អ្នក​ផងដែរ។
ដូច្នេះ ខាងក្រោម​នេះ​ជា​វិធី​ជួយ​ឱ្យ​អ្នក​បាន​ដឹង​ថា តើ​ទឹកកាម​អ្នក​មាន​សុខភាព​ល្អ ឬ​មិន​ល្អ។ ពិតណាស់ អ្នក​មិន​អាច​កាត់សេចក្តី​អំពី​មេជីវិត​អ្នក​ដោយ​ផ្អែក​លើ​កត្តា​តែ ២-៣យ៉ាង​បាន​ឡើយ។
ការពិត​ទី ១
ជា​មធ្យម មេជីវិត​របស់​បុរស​មាន​សុខភាព​ល្អ​ប្រសើរ បើ​ធៀប​នឹង​បុរសៗ​ដែល​មាន​ស្មា​បើក ហើយ​ថ្គាមខ្លា។
ការពិត​ទី ២
បុរស​មិន​ស្លៀក​ខោក្នុង​តឹងណែន​តែង​មាន​សុខភាព​ទឹកកាម​ល្អជាង​បុរស​ស្លៀក​ខោក្នុង​រឹប ដែល​បណ្តាល​ឱ្យ​ឡើង​កម្តៅ​ក្នុង​តំបន់​ឯកជន។
ការពិត​ទី ៣
បុរស​មិន​ប្រើ​របស់​ដាក់​អាហារ​ជា​ប្លាស្ទិច ច្រើន​ទទួល​បាន​គុណសម្បត្តិ​ច្រើន បើ​ធៀបនឹង​បុរស​ប្រើ​របស់​ប្លាស្ទិច​ជា​ប្រចាំ​ថ្ងៃ។
ការពិត​ទី ៤
បុរស​ទទួលទាន​ប្រភេទ​ត្រី​ដូចជា ត្រី​សាល់ម៉ុង ត្រី​ធូណា និង​ប្រភេទ​អាហារសមុទ្រ​ផ្សេងៗ​ទៀត នឹង​មាន​សុខភាព​ទឹកកាម​ល្អ​ប្រសើរ ខុសពី​បុរសៗ​ដែល​ទទួលទាន​សាច់។
ការពិត​ទី ៥
បុរស​សកម្ម​ច្រើនជាង ១ម៉ោង​ក្នុង​ថ្ងៃ សុខភាព​ទឹកកាម​នឹង​បាន​ល្អ​ប្រសើរឡើង បើ​ប្រៀបធៀប​នឹង​បុរស​អសកម្ម។
ការពិត​ទី ៦
បុរស​ក្បាលពោះ​រាបស្មើ​មាន​សុខភាព​ទឹកកាម​ល្អ​ប្រសើរជាង​បុរស​មាន​ខ្លាញ់​ក្បាល​ពោះ។
ការពិត​ទី ៧
មនុស្សស្រី​ភាគច្រើន​ស្រឡាញ់​បុរស​សម្លេង​ធំ ហើយ​គ្រលរ ប៉ុន្តែ​សំណាង​មិន​ល្អ បរិមាណ​មេជីវិត​របស់​បុរស​ប្រភេទ​នេះ​មិន​ល្អ​ឡើយ។ មូលហេតុ​អាច​បណ្តាល​មកពី​ការប្រើប្រាស់​អរម៉ូន​តេសតូស្តេរ៉ូន​ច្រើន​ពេក៕
ប្រែសម្រួលដោយ៖ មង្គលការ

Loading...