មាន​បញ្ហា​ជ្រុះ​សក់ ក្រចក​ផុយ គេង​មិន​លក់ អ្នក​ត្រូវ​ទទួលទាន​ឱសថ​មួយ​នេះ


អ្វី​ដែល​ផ្តល់​ផលប៉ះពាល់​អាក្រក់​ដល់​ការទទួលទាន​ដំណេក សក់ ឬ​ក្រចក​របស់​អ្នក​គឺ ក្រពេញ​ក្រលៀន។
ត្រង់​ផ្នែក​ខាងលើ​នៃ​តម្រងនោម ជា​កន្លែង​ក្រពេញ​ក្រលៀន វា​ជួយ​ដល់​ការផលិត​អរម៉ូន។ ប្រព័ន្ធ​រំលាយ​អាហារ និង​ភាពស៊ាំ​ត្រូវបាន​ជម្រុញ​ដោយ​អរម៉ូន​ទាំងនេះ ហើយ​វា​ក៏​ជួយ​រក្សា​សម្ពាធឈាម​ផង​ដែរ។ ប្រសិនបើ​អម៉ូន​ទាំងនេះ​ត្រូវបាន​ផលិតឡើង​ត្រឹមត្រូវ ដំណើរការ​មុខងារ​បាន​ល្អ នោះ​រាងកាយ​របស់​អ្នក​នឹង​អាច​ទប់ទល់​អារម្មណ៍​តានតឹង​បាន​យ៉ាងល្អប្រសើរ។ ប៉ុន្តែ​បើ​កើត​មាន​បញ្ហា​ការផលិត ឬ​មុខងារ​របស់​អរម៉ូន និង​មុខងារ​ក្រពេញ​ក្រលៀន វា​អាច​បង្ក​ផលវិបាក​មួយចំនួន​ដល់​អ្នក។
អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ដោយ​ប្រើ​ឱសថ​ធម្មជាតិ៖
គ្រឿងផ្សំ
– គ្រាប់​វ៉ាល់ណាត់ (walnut)
– ទឹកឃ្មុំ​សុទ្ធ
– ខ្ញី
– ស្លឹក​ជីវ៉ាន់ស៊ុយ​ហាល​ស្ងួត
– ទំពាំងបាយជូរ​ក្រៀម។
វិធីធ្វើ៖
ចាប់ផ្តើម​ដាក់​ជីវ៉ាន់ស៊ុយ និង​គ្រាប់វ៉ាល់ណាត់​ចូល​ទៅក្នុង​ម៉ាស៊ីនក្រឡុក បន្ទាប់មក កិន​វា​ឱ្យ​ម៉ត់​ចូលគ្នា​ល្អ។ រួច​ដាក់​ទឹកឃ្មុំ ខ្ញី និង​ទំពាំង​បាយ​ជូ​រក្រៀម​ចូល ហើយ​កិន​ច្របល់​គ្រឿងផ្សំ​ទាំងអស់​ឱ្យ​សព្វ​ចូលគ្នា​សាជាថ្មី​​ម្តង​ទៀត។
វិធី​ប្រើ
ទទួលទាន​ឱសថ​មួយ​នេះ ២ស្លាបព្រាបាយ​ជារៀងរាល់​ព្រឹក មុន​អាហារ​ឱ្យ​បាន ២-៣ដង​ក្នុង​មួយ​សប្តាហ៍៕
ប្រែសម្រួលដោយ៖ អាត សំអន