មូលហេតុ​ដែល​ធ្វើឱ្យ​ទារក​ស្លាប់​ភ្លាមៗ​មួយរំពេច

អ្នក​ប្រហែលជា​ធ្លាប់​ឃើញថា​ តាមធម្មតា​ ម្តាយថ្មីថ្មោង​តែងតែ​ក្រោក​ភ្លាមៗ​នៅពេល​ពាក់កណ្តាល​អាធ្រាត្រ​ និង​ពិនិត្យមើល​ខ្យល់ដង្ហើម​របស់​កូន​។​ ប្រសិនបើ​អ្នក​ជា​ម្តាយ​ អ្នក​ក៏​មាន​ការព្រួយបារម្ភ​ដូចគ្នា​ដែរ​។​ នេះ​ដោយសារ​តែ​យើង​ទាំងអស់គ្នា​ធ្លាប់​លឺ​រឿង​ទារក​ស្លាប់​ភ្លាមៗ​ដោយ​គ្មាន​មូលហេតុ​។​ នេះ​ជា​ការស្លាប់​មួយរំពេច​របស់​ទារក​ (ក្រោម​អាយុ​ ១​ខួប​) ដែល​មិន​អាច​ពន្យល់​បាន​ ក្នុងពេល​គេ​កំពុង​គេងលក់​។​

ហេតុផល​ដែល​ធ្វើឱ្យ​ទារក​ស្លាប់​ភ្លាមៗ​ គ្មាន​ភាពច្បាស់លាស់​ឡើយ​។​ បើទោះបីជា​វេជ្ជបណ្ឌិត​មាន​ភស្តុតាង​ពិត​ខ្លះៗ​ក៏​ពិតមែន​ តែ​សេចក្តីស្លាប់​ភ្លាមៗ​របស់​ទារក​នៅតែ​ជា​ភាពច្របូកច្របល់​ធំបំផុត​។​ ករណី​ភាគច្រើន​ អ្នក​មិនអាច​ប្រាកដពី​មូលហេតុ​អ្វីខ្លះ​ដែល​បណ្តាលឱ្យ​ទារក​ស្លាប់​ភ្លាមៗ​បាន​ឡើយ​។​ តែទោះបីជាយ៉ាងណា​ បើសិនជា​អ្នក​ដឹងពី​អ្វី​ដែល​ធ្វើឱ្យ​ទារក​ស្លាប់​ភ្លាមៗ​ អ្នក​ត្រូវមាន​ការប្រុងប្រយ័ត្ន​ទុកជាមុន​។​

នេះ​ជា​ហេតុ​ធ្វើឱ្យ​យើង​ព្យាយាម​បង្ហាញពី​រឿងរ៉ាវ​មួយចំនួន​ដែល​បណ្តាលឱ្យ​ទារក​ស្លាប់​ដោយ​គ្មាន​មូលហេតុ​។​ គ្មាន​វិធី​ណាមួយ​ អ្នក​អាច​ការពារ​ទារក​ពី​ការស្លាប់​ភ្លាមៗ​នេះ​បាន​ទេ​។​ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ គឺ​ភាពប្រុងប្រយ័ត្ន​ ដូច្នេះ​អាច​ជួយ​កាត់បន្ថយ​ឱកាស​។​ អ្នក​មិនត្រូវ​បន្ទោស​ខ្លួនឯង​ថា​ មិន​បាន​ព្យាយាម​ធ្វើឱ្យ​អស់ពី​សមត្ថភាព​។​

ហេតុនេះ​ ខាងក្រោម​នេះ​ជា​មូលហេតុ​នៃ​ការ​ស្លាប់​មួយ​រំពេច​របស់​ទារក​៖
ថប់ដង្ហើម
មូលហេតុ​ទូទៅបំផុត​នៃ​ការស្លាប់​របស់​ទារក​មួយរំពេច​ក្នុង​ពេល​គេងលក់​គឺ​ ការថប់ដង្ហើម​។​ ពេលខ្លះ​ ទារក​គេង​ផ្កាប់មុខ​។​ នេះ​បណ្តាលឱ្យ​ដង្ហើម​របស់​គេ​បញ្ចេញ​កាបូនឌីអុកស៊ីត​កាន់តែ​ច្រើនឡើង​ ធ្វើឱ្យ​ថប់ដង្ហើម​ស្លាប់​។​ គេ​នៅតែ​ខ្វះ​សភាវគតិ​នឹង​ភ្ញាក់​ នៅពេល​ថប់ដង្ហើម​។​

ការស្ទះដង្ហើម
ទារក​ជាច្រើន​ត្រូវបាន​ម្តាយ​រុំភួយ​ ឬ​ក្រណាត់​កន្សែង​យ៉ាងកក់ក្តៅ​ មុនពេល​ដាក់​ឱ្យគេង​។​ ក្នុង​ករណី​ ទារក​គ្រប​ច្រមុះ​ក្នុងពេល​គេង​ វា​អាច​កាត់បន្ថយ​ខ្យល់​អុកស៊ីសែន​ ធ្វើឱ្យ​ទារក​ដាច់ខ្យល់​។​ នេះ​ជា​ហេតុ​ដែល​អ្នក​ត្រូវ​ប្រាកដថា​ ច្រមុះ​កូន​របស់​អ្នក​មិន​ត្រូវបាន​អ្វីមួយ​គ្រប​ពីលើ​ នៅពេល​គេ​គេង​ពេញ​មួយយប់​។​

ចាល់​ទឹកដោះ
ទារក​ភាគច្រើន​ត្រូវបាន​បំបៅ​ រួច​ដាក់​ឱ្យគេង​។​ ឥលូវ​នេះ​ ទារក​មាន​ទម្លាប់​មួយ​ញ៉ាំ​ទឹកដោះគោ​សិន​ រួច​បាន​គេង​។​ ប្រសិនបើ​ទារក​មិន​អាច​ទប់ទល់​នឹង​ការចាល់​ទឹកដោះ​ចេញ​ នៅពេល​គាត់​គេង​បាន​ទេ​ នោះ​ទារក​អាច​ស្ទះ​ដង្ហើម​។​

កំណើនឡើង​នៃ​ការលូតលាស់​កោសិកា​សរសៃ​ប្រសាទ
ជួនកាល​ ប្រព័ន្ធ​សរសៃប្រសាទ​របស់​ទារក​មិនទាន់​កើតឡើង​ក្នុង​វ័យ​នេះ​ទេ​។​ ប្រសិនបើ​រំញោច​ប្រព័ន្ធ​សរសៃប្រសាទ​ដំណើរការ​មិន​បាន​ល្អ​ បេះដូង​ទារក​នឹង​ឈប់​ដំណើរការ​។​ នេះ​ដោយសារ​បេះដូង​មិន​អាច​ទទួល​សញ្ញា​ពី​ខួរក្បាល​បាន​។

ការឡើងកម្តៅខ្លាំង
ពេល​ដែល​គេ​ប្រាប់ថា​ ឱ្យ​រក្សា​ភាពកក់ក្តៅ​ដល់​កូន​ មិនមែន​មាន​ន័យថា​អ្នក​ត្រូវ​ផ្តល់​កម្តៅ​ឱ្យ​កូន​ខ្លាំងពេក​ទេ​។​ ប្រសិនបើ​កម្តៅ​ក្នុង​ខ្លួន​របស់​ទារក​កើនឡើង​ហួស​កំណត់​ វា​អាច​បណ្តាលឱ្យ​ទារក​ស្លាប់​មួយរំពេច​។​ កុំ​ឱ្យ​ទារក​គេង​ទាំង​ពាក់​មួក​ និង​ស្រោមជើង​។

ត្រជាក់
ពេលខ្លះ​ ទារក​អាច​រងារ​ ដោយសារតែ​ភាពត្រជាក់​។​ ជាធម្មតា​ បញ្ហា​នេះ​កើតឡើង​នៅពេល​នៅ​ខាងក្រៅ​ ហើយ​មិន​បាន​ដណ្តប់​ភួយ​ឱ្យបាន​ត្រឹមត្រូវ​៕

ប្រែសម្រួលដោយ៖ មង្គលការ

Loading...