ចន​ច័ន្ទ បដិ​សេធ​ ពន្លះ​ ស្រីពៅ ថា​ពស់​ក្បាល​ពីរ​

ភ្នំពេញ: ត្រ​ឡប់មក​បង្ហាញ​វត្តមាន​ក្នុង​សង្វៀន​សិល្បៈ​មួយ​ប៉ប្រិច​ភ្នែក​ ក្រោយ​បាត់​មុខ​អស់​មួយ​ខ្យល់ធំ​ តារា​កំប្លែង​ភេទទី​បី​ អតី​ត​ស្ថិត​ក្នុង​ក្រុម​នាយ​ ក្រឹម រហស្ស​នាម ស្រីពៅ មុខ​ឈើ ក៏​ធ្វើឲ្យ​រៀម​ច្បង​រួម​អាជីព​ងារជា​តារា​សម្តែង និង​ម៉ូដែល អ្នកនាង ចន ច័ន្ទលក្ខិណា ច្រឡោត​ខឹង​ទាំងល្បី​ថាបាន​បោះ​សម្ដី​ន័យ​អសុ​រោះលត់​ថា «មាត់​ពាក់​ស្បែក​ជើង​លេខ​ប៉ុន្មាន» បន្ថែម​ដោយ​ពាក្យ​ «នាង​មុខ​ឈើ ជា​ពស់ក្បាលពីរ» នោះ​ ក៏​ច្រឡោត​តបពី​តារា​ភេទទី​បី ដោយ​ពាក្យ​កំញើញ​ឲ្យ​ប្រយ័ត្ន​ខ្លួន ធ្វើឲ្យ​កក្រើ​ក្នុង​សង្វៀន​សិល្បៈ។

ជម្លោះ​មិនពី​រោះ​សម្ដី​បោះ​ឥត​សំចៃ​មារ​យាទ​ស្រ្តីខ្មែរ​ ផ្ទុះ​ឡើង​ពី​សិល្បៈ​សិស្សប្អូន​សិស្ស​ច្បងបង្ករ​ការ​ភ្ញាក់​ផ្អើល​ ក៏​ត្រូវ​បាន​ប្រភពទ​ម្លាយ​ដោយ​បើ​កចំហ​ថា កើត​មាន​ក្នុង​កម្មវិធី​តារា​សិល្បៈ​អញ្ជើញ​ចូលរួម​កម្មវិធី​កម្រាល​ព្រំ​ពណ៌​ក្រហម ដើម្បី​ស្វែង​រក​ប្រាក់​ជួយ​មន្ទីរ​ពេទ្យ «គន្ធបុប្ផា» កាល​ពីថ្ងៃ​ទី ១៧ ខែកញ្ញា ឆ្នាំ ២០១៦ នេះ។

ប្រភព​បន្ត​ថា ដោយ​វត្តមាន​តារា​សម្តែង​និង​ម៉ូដែល​ចាស់​វស្សា និង​ជាប្រធាន​សមាគម​សិល្បៈ​ស័្មគ្រ​ចិត្ត​ជួយ​សង្គម​ អ្នក​នាង ចន ច័ន្ទ​លក្ខិណា ក៏មក​យឺត​ជាង​គេ ទើប​រង​សម្ដី​ឌឺដង​ពីតារា​កំប្លែង​ភេទទីបី នាង ស្រី​ពៅ មុខ​ឈើ ថា៖ «តារា​សិល្បៈ​ល្បី​ៗខ្លះ​មិន​គោរព​ពេល​វេលា» ជា​ដើម​ចម​រហូតធ្វើ​ឲ្យ​អ្នក​នាង ច​ន ច័ន្ទ​លក្ខិណា ផ្ទុះ​កំហឹង ទាំង​យល់​ថា ការ​និយាយ​បែប​នេះ គឺស្រីពៅ មុខ​ឈើ សំដៅ​លើ​​រូបនាង​ដែល​មក​យឺត។

អ្នក​នាង ចន ច័ន្ទ​លក្ខិណា ដែល​អះអាង​ខ្លួនជា​មនុស្ស​សន្តិភាព ក៏​បាន​ប្រកាស​ចំអកឲ្យ​ស្រីពៅ មុខ​ឈើថា៖ «ខ្ញុំ​អត់​មាន​ខ្នង​អាង​ដូច​អ្នក​នោះ​ទេ ព្រោះ​ខ្ញុំជា​មនុស្ស​ធម្មតា មិន High Show ពីមុន​ពួក​យើង​សុខចិត្ត​មិន​មាត់ ហើយ​ដើរចេញ តែ​មិន​សង្ឃឹមថា ពួកយើង​ធ្វើ​ចិត្តបាន​ដូចមុន​ទេ យើង​ចូលចិត្ត​បង្កើត​តែ​មិត្ត​ទេ មិន​ដូចអ្នក​ចូលចិត្ត បង្កើត​សត្រូវ​ឡើយ។ បើ​ឈប់​បាន​ក៏ឈប់​ទៅ ក្រែងមាន​ថ្ងៃ​ក្រោយ​ពួកក្មេងៗគេ​ព្រួត​វ៉ៃ ព្រោះ​តាម​ដឹង​មាន​គេគុំ​ចង់​វ៉ៃ ច្រើន​នាក់​ណាស់ យើង​អត់​ចូល​ចិត្ត កា​រវ៉ៃគ្នា​ទេ តែបើ​ចង់​ខ្ញុំមាន​អ្នក​ជួយ​វ៉ៃកំដរ អា​ច្រមុះ​សិប្ប​និម្មិត​ថ្នមៗវា​បន្តិច​ទៅ ប្រយ័ត្ន​បាន​ដូរ​ថ្មី ពិបាក​អស់​លុយ​ធ្វើសា​ថ្មី ហើយ​មាត់​ហ្នឹង ពាក់​ស្បែកជើង​លេខ​ប៉ុន្មាន​ដែរ? តែ​តាមពិត​ពស់​ក្បាល ២ ដែល​ធ្វើ​ឲ្យ​គ្រោះថ្នាក់​បំផុត គឺ​គេ​ហ្នឹង​ហើយ»។

ទោះ​មានការ​ទម្លាយ​ថា ស្រីពៅ លុប​លាង​សម្ដីថា​មិន​បាន​សំដៅ​លើ​តារា​ណា​មួយ​ណាក្តី​ ប៉ុន្តែ​មាន​ការ​បង្ហើប​ថា ស្រីពៅ ក៏បាន​ចោល​សម្ដី​បែប​ព្រមាន​រៀម​ច្បង​ថា សូមឲ្យ​ប្រយ័ត្ន​ខ្លួន។

ពន្យល់​ពី​ព័ត៌មាន​សាយ​ភាយ​ក្នុង​ពិភព​សិល្បៈ​ត្រូវ​បាន​អ្នកនាង ចន ច័ន្ទ​លក្ខិណា​ ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ តាម​ទូរស័ព្ទ​ថា៖ «ថ្ងៃ​នោះ អ្នក​ដែល​បញ្ចេញ​ទស្សនៈ​បែប​ដៀម​ដាម​ខ្ញុំនោះ គាត់​ដឹង​ច្បាស់​ពីការ​ងារ​នោះ នឹង​មិន​មាន​រឿងទេ។ ខ្ញុំ​ទទួល​ស្គាល់​ សម្រាប់​ការចូល​រួមក្នុង​កម្ម​វិធី​នោះ ខ្ញុំ​ពិតជា​ទៅ​យឺត​មែន ប៉ុន្តែ​មិន​មែន​ខ្ញុំធ្វើ​ចរិត​ដូច​ពាក្យ​គេថា ចរិត​តារា​ល្បី​នោះ​ទេ»។

អ្នក​នាង​បញ្ជាក់​ថា៖ «ការ​ពិតខ្ញុំ​ប្រាប់​អ្នក​រៀបចំ​កម្មវិធីថា ខ្ញុំ​ជាប់​រវល់ ខ្ញុំ​ទៅ​យឺត​ម្ចាស់​កម្មវិធី​គេ​យល់ ចុះ​​រឿង​អី​ទៅ​មាន​ពាក្យ​គេ​ដៀមដាម​មក​ទាំង​មិន​ដឹង​អី»។

ប៉ុន្តែ​យ៉ាងណា​ អ្នក នាង ចន ច័ន្ទ​លក្ខិណា ក៏​ច្រាន​ចោល​ផងដែរ នូវ​ពាក្យ​ដែល​គេថា នាង​ដៀមដាម​ដាក់ ស្រីពៅ មុខ​ឈើ ថា​ជា «មនុស្ស​ពស់​ក្បាល​ពីរ និង មាត់​នាង​ពាក់​ស្បែក​ជើង​លេខ​ប៉ុន្មាន​» ដោយ​នាង ​ចន ច័ន្ទលក្ខិណា បាន​បញ្ជាក់​ថា៖ «ខ្ញុំជា​មនុស្ស​និយាយ​ហើយ​ចប់​រឿង​ ខ្ញុំមិន​បាន​និយាយ​ពាក្យ​នោះ​ ដាក់គេ​ទេ ហើយ​ខ្ញុំនៅ​តែ​ចាត់​ទុក​គាត់​ជា​អ្នករួម​អាជីព ជា​សិស្ស​ប្អូន បើ​គាត់​នៅ​រាប់​អានខ្ញុំ​នោះ​»៕ប្រភព៖Postkhmer
chongchan-sreypov

Loading...