ដឹងអត់៖ ហេតុអ្វីបានជា​គូរស្នេហ៍​ចូលចិត្ត​នាំគ្នា​ចូលផ្ទះ​សំណាក់?

តើអ្នកដឹងទេថា ហេតុអ្វីបានជាគូស្វាមីភរិយាភាគច្រើនមានអារម្មណ៍ចូលចិត្តការរួមភេទនៅក្នុងបន្ទប់សណ្ឋាគារ ឬផ្ទះសំណាក់? ការស្រាវជ្រាវមួយបាបបង្ហាញថា ការរួមភេទនៅក្នុងបន្ទប់ផ្ទះសំណាក់ ឬសណ្ឋាគារ គឺជាកន្លែងមួយដែលអាចឱ្យពួកគេបញ្ចេញថាមពលបានខ្លាំង និងមានអារម្មណ៍ស្កប់ចិត្តនៅពេលរួមភេទ។ ការសិក្សាស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងទៅលើមនុស្សជាង ២០០០ នាក់មកពីបណ្ដាប្រទេសនានា ហើយភាគច្រើនពួកគេបាននិយាយថា ពួកគពិតជារីករាយ និងចូលចិត្តការរួមភេទនៅក្នុងបន្ទប់ផ្ទះសំណាក់ ឬសណ្ឋាគារខ្លាំងណាស់។
ដូចគ្នានេះផងដែរ មានរឿងការពិតមួយផ្សេងទៀតដ៏គួរឱ្យចាប់អារម្មណ៍ ដែលបានប្រាប់ដោយអ្នកចូលរួមទាំងនោះថា ការរួមភេទនៅក្នុងបន្ទប់ផ្ទះសំណាក់
1472025346
ឬសណ្ឋាគារ អាចជួយឱ្យពួកគេមានអារម្មណ៍ស្កប់ស្កល់ និងបានរយៈពេលយូរជាងធម្មតា។ ភាគច្រើននៃអ្នកដែលបានចូលរួមយល់ស្របថា កន្លែងដែលបិទជិត និងមានសុវត្តិភាព គឺពិតជាធ្វើឱ្យពួកគេទទួលបានអារម្មណ៍ល្អប្រសើរជាងមុន។
ជាការពិត ការរួមភេទនៅក្នុងកន្លែងដែលមានស្ថានភាពខុសៗគ្នាវាពិតជាធ្វើឱ្យជីវិតស្នេហាចំពោះគូស្វាមីភរិយាទទួលបាននូវអារម្មណ៍អណ្ដែតអណ្ដូង, ការរំជួលចិត្ត ឬស្រើបស្រាល ពេលជីវិតផ្លូវចាប់ផ្តើមដំណើរការ។ ការសិក្សានេះបានបង្ហាញថា សម្រាប់គូស្វាមីភរិយាដែលចូលចិត្តការរួមភេទនៅកន្លែងផ្សេងគ្នាមួយផ្សេងទៀត វាពិតជាធ្វើឱ្យគូស្នេហ៍ទទួលបានភាពស្រណុកសុខស្រួលជាងការរួមភេទនៅក្នុងផ្ទះរបស់ខ្លួន។
ជាមួយគ្នានេះផងដែរ ជាញឹកញាប់ពួកគេបាននិយាយថា ការរួមភេទនៅក្នុងបន្ទប់ផ្ទះសំណាក់ ឬសណ្ឋាគារអាចជួយបង្កើនថាមពលបានច្រើនដល់ពួកគេ។ ហើយភាគច្រើនដៃគូរួមភេទទាំងអស់អាចសម្ដែងកាយវិការបានល្អប្រសើរជាងមុន ដើម្បីផ្ដល់នូវសេចក្ដីសុខស្រណុកសុខស្រួលដល់ដៃគូរបស់ពួកគេ។ បរិយាការ, គុណភាពគ្រែ និងបរិយាកាសទូទៅនៅក្នុងបន្ទប់ គឺជាកត្តាសំខាន់បំផុត និងមានតួនាទីក្នុងការជម្រុញអារម្មណ៍ផ្លូវភេទរបស់ពួកគេឱ្យមានភាពប្រសើរឡើងខុសពីធម្មតា។
ដូច្នេះការសិក្សាចុងក្រោយនេះបានអះអាងថា គូស្នេហ៍គួរតែព្យាយាមប្តូរទីកន្លែងប្លែកៗខ្លះអាចជួយបង្កើនគុណភាពនៃដំណើរជីវិតផ្លូវភេទរបស់ពួកគេកាន់តែប្រសើរ។ ដូចគ្នានេះផងដែរ បរិយាកាសតំបន់នៅជុំវិញ នឹងគ្រែគេងដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញសេចក្តីសុខផ្នែកអារម្មណ៍របស់របស់គូស្នេហ៍ផងដែរ៕ប្រភព៖khmerpropey