នោះ!!!!!!!!! ម៉ាក សែនសូនីតា កំពុងចូលជំនួសតំណែង ឱក សុគន្ធកញ្ញា?

កន្លងមកតារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានគេទទួលស្គាល់ថា ជាអ្នកតំណាងឱ្យក្រុមហ៊ុនទូរស័ព្ទម៉ាកSamsung សឹងតែគ្រប់ម៉ូដែលទាំងអស់ ប៉ុន្ដែនៅសុខៗស្រាប់តែលេចមុខតារាសម្ដែងដែលកំពុងតែល្បីល្បាញមួយរូបក្នុងរឿង «ចន្ទ្រា» មកបង្ហាញផលិតផលម៉ាកទូរស័ព្ទដូច ឱក សុគន្ធកញ្ញា ដែលធ្វើឱ្យមហាជនឆ្ងល់យ៉ាងខ្លាំង ។
14463038_397125113744928_8366241183625361467_n
តារាសម្ដែងស្រីដែលបានចូលមកជំនួសតំណែង ឱក សុគន្ធកញ្ញា នៅពេលនេះត្រូវបានគេស្គាល់ថាជាតួឯកស្រីក្នុងរឿង «ចន្ទ្រា» គឺកញ្ញា ម៉ាក សែនសូនីតា ដែលជាតារាសម្ដែងស្រីកំពុងឡើងកូដខ្លាំងក្នុងអាជីពជាអ្នកសិល្បៈ ។
14449835_397125033744936_7117696444692961447_n
ការបង្ហាញខ្លួនរបស់តារាសម្ដែងស្រីដែលកំពុងមានប្រជាប្រិយភាពខ្លាំង ខណៈដែលលេចមុខមកបង្ហាញឱ្យផលិតផលទូរស័ព្ទដៃស៊េរីទំនើប Galaxy S7 របស់ក្រុមហ៊ុន Samsung នេះ បានធ្វើឱ្យមហាជនមានការងឿងឆ្ងល់គ្រប់គ្នាពីមូលហេតុនៅពីក្រោយរឿងនេះ ដោយសារតែកន្លងមក គេឃើញតែវត្តមានរបស់ ឱក សុគន្ធកញ្ញា ជាអ្នកតំណាងរហូតមក ។
14450010_397125030411603_345580491047898870_n
តែទោះជាយ៉ាងណា ពាក់ព័ន្ធជាមួយមូលហេតុនៅពីក្រោយខ្នងនៃរឿងរ៉ាវនេះយ៉ាងណាឱ្យពិតប្រាកដនោះ យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយខាងយើង ក៏បានទាក់ទងទៅ កញ្ញា ម៉ាក សែនសូនីតា ដែរ ប៉ុន្ដែពុំមានអ្នកទទួល ៕ BeBe ប្រជាប្រិយ
14446071_397125177078255_4908678124143382509_n