ក្ដៅៗ ! កំពូលតារាចម្រៀង ព្រាប សុវត្ថិ គាស់រឭកអនុស្សាវរីយចាស់ កាលឆ្នាំ​ ២០០៣ ដែលគ្រប់គ្នានឹកស្មានពុំដល់(ទស្សនាវីឌីអូ)


ប្រហែលជាង ១ ម៉ោងមុន កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានគាស់រឭកអនុស្សាវរីយ កាលអំឡុងឆ្នាំ ២០០០ ដោយបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនជាច្រើនចាប់ផ្ដើមមានអារម្មណ៍ ហាក់ដូចជាខ្លួនកំពុងស្ថិតនៅក្នុងជំនាន់នោះម្ដងទៀត ។
ការគាស់រំលើង អនុស្សាវរីយចាស់របស់លោក ព្រាប សុវត្ថិ ក្នុងឱកាសនេះដែរ គឺលោក បានលើក យកបទចម្រៀងមួយបទ ដែលជាបទចម្រៀងចាប់ផ្ដើមធ្វើឲ្យឈ្មោះរបស់លោក ទទួលបានភាពល្បីល្បាញមកដល់ថ្ងៃ ដោយបទចម្រៀងមួយបទនោះ មានចំណងជើងថា «យប់ម៉ិញខ្ញំុពេញកំលោះ» ។
សម្រាប់អ្នកដែលកើ់តក្នុងអំឡុងឆ្នាំ ១៩៩០ គឺប្រាកដណាស់ដែលថា គ្មានអ្នកណាម្នាក់ មិនស្គាល់បទចម្រៀងនេះឡើយ ។ បទចម្រៀង «យប់មិញខ្ញំុពេញកំលោះ» ទោះបីជាបទចម្រៀងចាស់ ដែលចេញក្នុងឆ្នាំ ២០០៣ យ៉ាងណាក្ដី ក៏វានៅតែជាចំណីសោតវិញ្ញាណ ដ៏ពិរោះ ហើយរាល់ពេលដែលបានស្ដាប់បទចម្រៀងមួយបទនេះ គឺហាក់ដូចជា ធ្វើឲ្យយើងបានសម្លឹងឃើញអតីតកាលរបស់ខ្លួនយ៉ាងដូចច្នេះដែរ ។ ចម្រៀងមួយបទនេះទៀតសោត គឺត្រូវបាននិពន្ធទំនុកច្រៀងដោយ អតីតអ្នកនិពន្ធល្បីឈ្មោះ របស់ផលិតកម្ម «រស្មីហង្សមាស» លោក ជុំ ប៊ុនធឿន និង សម្រួលតន្រ្តីដោយលោកគ្រូភ្លេង ម៉ម សុគន្ធា ។
ដើម្បីកុំឲ្យខាតពេលយូរ តោះ! ទៅរឭកអនុស្សាវរីយចាស់ទាំងអស់គ្នា៖ ប្រភព៖ KBN
capture-13

capturedd

Loading...