ឆន​ សុវណ្ណ​រាជ​ សោក​ស្តាយ​​​ អ្នក​គាំទ្រ​ម្នាក់មិន​យល់​បំណង​ខ្លួន

ប្រភព សប្បាយ

ឆន សុវណ្ណរាជ បានបង្ហាញពីភាពសោកស្តាយ បន្ទាប់ពីមានយុវជនម្នាក់ចូលទៅរិះគន់ក្នុង Page Facebook របស់លោកថា ធ្វើបុណ្យជាមួយអ្នកមានគុណ ព្រោះតែចង់អួត ឬឲ្យគេសរសើរតែប៉ុណ្ណោះ។កាលពីពេលថ្មីៗនេះគ្រូបង្វឹកក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ នេះ បានបង្ហោះរូបភាពជូនថវិកាដល់ឳពុក របស់លោក តែមានយុវជនមួយរូបបានចូលទៅបញ្ចេញមតិរិះគន់ជាសារវែងអន្លាយថា ធ្វើបុណ្យជាមួយព្រះ ហើយថតយកបង្ហោះដូច្នេះ គឺគ្រាន់តែចង់អួត និងចង់បានការសរសើរប៉ុណ្ណោះ។បន្ទាប់ពីឃើញសារនោះរួមមកម្ចាស់បទ “សុំស្រលាញ់ សុំ Password” ក៏បានឆ្លើយតបទៅវិញភ្លាមៗថា “អរគុណប្អូនប្រុសសំរាប់ការបញ្ចេញយោបល់របស់ប្អូននៅក្នុង Page របស់ខ្ញុំការបង្ហោះរបស់ខ្ញុំនេះ មិនមែនជាការអួត ឬក៏ដើម្បីអ្វីមួយនោះទេតែនេះជាការគោរព និងការដឹងគុណរបស់ក្រុមគ្រួសារខ្ញុំ ហើយខ្ញុំក៏ចង់កើនរំលឹកដល់បងប្អូន និងយុវ័យយើងកុំឲ្យភ្លេចព្រះរស់ហើយនិងចេះធ្វើបុណ្យឲ្យទាន់ខែភ្លឺដែរ”។


untitled-1101

សាររបស់លោក ឆន សុវណ្ណរាជ បន្តទៀតថា “ពិតជាសោកស្តាយចំពោះការគិតអតិរបស់ប្អូន ចំពោះបញ្ហានេះខ្លាំងណាស់ ខ្ញុំនិយាយបែបនេះព្រោះក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ ដែលចង់ថែរក្សានៅប្រពៃណី និងវប្បធម៌របស់ខ្មែរយើងសង្ឃឹមអ្វីដែលខ្ញុំបាននិយាយប្អូន និងយល់ ហើយដឹងកាន់តែច្បាស់ តែបើប្អូនមិនអាចទទួលយកបាន បងក៏មិនដឹងធ្វើយ៉ាងម៉េចដែរ ព្រោះវាជាការយល់ឃើញរបស់ប្អូន អរគុណដែលបានចូលមកផ្តល់យោបល់ក្នុង Page របស់ Chhorn Sovanreach”។សាររិះគន់របស់យុវជនម្នាក់ទៅលើលោក ឆន សុវណ្ណរាជ គឺធ្វើឡើងបន្ទាប់ពីតារាចម្រៀងរូបនេះបានបង្ហោះរូបថតជូនថវិកាលោក ឳពុក នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ជុំវិញរឿងរ៉ាវខាងលើនេះ Sabay មិនអាចទាក់ទងលោក ឆន សុវណ្ណរាជ បកស្រាយបន្ថែមបាននោះទេ ព្រោះទូស័ព្ទទទួលការហៅចូល តែអត់មានអ្នកទទួល៕

Loading...