ក្នុងពេល​រួមភេទ​តាម​មាត់ តើ​អាច​លេប​ទឹករំអិល ចេញពី​ទ្វារមាស​ស្ត្រី​បាន​ទេ​?

ខ្ញុំបាទ​អាយុ ២៥ ឆ្នាំ​ហើយ ខ្ញុំ​ចង់​អនុវត្ត​ការ​រួមភេទ ជាមួយ​សង្សារ​របស់​ខ្ញុំ តាមរយៈ​ការប្រើ​មាត់ ដូច្នេះ តើ​វា​គ្រោះថ្នាក់​ដែរ​ទេ ដែល​ខ្ញុំ​លិឍ ឬ​លេប​ទឹករំអិល ចេញពី​ទ្វារមាស​របស់​នាង​?

​ការអនុវត្ត​វិធី​រួមភេទ ដោយ​ប្រើ​មាត់​លើ​មនុស្ស​ស្រី អាចជា​រឿង​មួយ​ផ្តល់​ការសប្បាយ និង​ពេញ​ចិត្តខ្លាំង​បំផុត​មួយ​សម្រាប់​នាង ហើយ​មើលទៅ នាង​ក៏​ពេញចិត្ត​ស្តូក​ដែរ​។ ប៉ុន្តែ វា​មិន​មាន​គ្រោះថ្នាក់ ឬ​មាន​ផល​អាក្រក់ ចំពោះ​សុខភាព​ខាង​ប្រុស ដែល​ប្រើ​មាត់​លិឍ ឬ​លេប​ទឹករំអិល ចេញពី​ទ្វារមាស​របស់​នាង​ឡើយ​។

ទឹករំអិល​ដែល​មាន​នៅ​ទ្វារមាស​របស់​នាង នៅ​ពេល​អ្នក​ប្រើ​មាត់​រួមភេទ ជាធម្មតា គឺ​វា​ត្រូវបាន​ផលិត​ចេញពី​ក្រពេញ​មួយ ក្នុង​ទ្វារមាស​របស់​នាង ដើម្បី​ជួយ​ផ្តល់​ភាព​រអិល និង​ងាយស្រួល​សម្រាប់​ការ​ស៊ក​បញ្ចូល​លិង្គ​។ វា​ក៏​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា នាង​កំពុង​តែ​មាន​សម្រើប​ខាង​ផ្លូវភេទ​ដែរ​។

ជាធម្មតា រសជាតិ​របស់​ទឹករំអិល​នេះ គឺ​មាន​លក្ខណៈ​អាល់​កា​ឡាំង​បន្តិច និង​មាន​ក្លិន​តិចតួច ប៉ុន្តែ មិនមែន​ស្អុយ​នោះទេ​។ និយាយ​ឲ្យ​ស្រួល​ស្តាប់ទៅ វា​មាន​សុវត្ថិភាព​ណាស់ ក្នុងការ​លេប​ទឹករំអិល​ចេញពី​ទ្វារមាស​ស្ត្រី ហើយក៏​មិន​បង្ក​ជា​ជំងឺ​អ្វី កើតមាន​ក្នុង​រាងកាយ​ដែរ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​រួមភេទ​តាម​មាត់ មិនមែន​មានន័យថា មាន​សុវត្ថិភាព​នោះទេ ព្រោះ​អ្នក​ទំនងជា​អាច​ឆ្លង ជំងឺ​កាមរោគ​បានដែរ​។ ខណៈពេល​ដែល​ការ​រួមភេទ​តាម​មាត់​លើ​ស្ត្រី អាច​ប្រឈម​នឹង​ការឆ្លង ជំងឺ​កាមរោគ​តិចតួច​នោះ អ្នក​នៅ​តែ​អាច​ឆ្លង​បាន​ដដែល បើសិនជា​ក្នុង​មាត់​មាន​ដំបៅ​។ ដូច្នេះ បើសិន​ជា​អ្នក​ដឹងថា ខាង​ស្រី​មិនមាន​ជំងឺ​កាមរោគ​អ្វី​ទេនោះ វា​ពិតជា​មាន​សុវត្ថិភាព​ខ្លាំងណាស់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

Loading...